ក្រសួង-ស្ថាប័នចំនួន៣ ចាប់ផ្ដើមទទួលពាក្យជ្រើសរើសមន្ត្រីថ្មី ក្រោយ​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល

2026/04/22 09:59:32 pm        349

ក្រសួង-ស្ថាប័នចំនួន៣ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិកា​រ​អន្តរ​ជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបើកជ្រើសរើសមន្ត្រីឡើងវិញ។ កា​រ​ជ្រើស​រើស​មន្ត្រី​ថ្មី​បន្ថែមនេះ ជាការឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងត្រូវឆ្លង​កាត់​ការ​សម្រេចឯក​ភាព​ពី​រាជ​រដ្ឋាភិបាល។

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃក្រសួងមុខងារសាធារណ: បាន​នឹង​កំពុងដាក់ដំណើរការប្រព័ន្ធចុះឈ្មោះតាមអនឡាញ សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី​​រាជ​ការរបស់ក្រសួង ស្ថាប័នចំនួន៣។ ក្រសួង-ស្ថាប័នទាំង ៣រួមមាន ក្រសួងយុត្តិធម៌ ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។

ទី១ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យ​ចូល​បម្រើ​ការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ ការដាក់ពាក្យដំណើរការ ចាប់ពីថ្ងៃទី០៦ ខែ​មេសា ​រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ១៧:០០នាទី ជាកំហិត។

ទី២ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២នាក់ ឱ្យ​ចូល​បម្រើ​ការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ការដាក់​ពាក្យ​ដំណើរ​ការ​ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:​០០​នាទី​។

ទី៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤០នាក់ ឱ្យ​ចូល​បម្រើ​ការ​ងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ដំណើរការដាក់ពាក្យ ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ:កន្លងទៅ បានលើកឡើងថា ការ​ប្រឡង​ជ្រើស​រើសមន្ត្រីគឺពាក់ព័ន្ធនឹងការវិភាគមុខងារនិងហេដ្ឋារចនាសម្ពន្ធ័ក្រសួង-ស្ថាប័ន។ លោក​ជំទាវបញ្ជាក់ថា ការប្រឡងជាច្រើនលើកកន្លងទៅ ជាង៩០ភាគរយ ជាការប្រឡងដែលទទួលបានការអនុញ្ញាតរួចរាល់តាំងពីរដ្ឋាភិបាលនីតិកាលទី៦មកម្លេះ។ ការ​ប្រឡង​ជ្រើស​រើសមន្ត្រីថ្មី ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទី ៧ គឺធ្វើឡើងក្នុងករណីដែលក្រសួង-ស្ថាប័ន មានតម្រូវការជាក់ស្ដែងចាំបាច់បំផុតប៉ុណ្ណោះ។ លោកជំទាវ លើកជាឧទាហរណ៍ជាក់ស្ដែង នូវតម្រូវការមន្ត្រីជំនាញ សម្រាប់ក្រសួងការបរទេសជាដើម។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី ៧នេះ បានដាក់ចេញនូវអភិក្រម “ពង្រឹងជាជាងពង្រីក” ដោយមិនពង្រីកលើសពីអ្វីដែលកំពុងមាន ហើយពង្រឹងអ្វីដែលមានស្រាប់ និងកែសម្រួល​មួយ​ចំនួន​ឱ្យបានសមស្រប៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        4
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm