ការចរចា រវាងអាមេរិក និងអ៊ីរ៉ង់ មិនច្បាស់លាស់ ដោយដំណើររបស់លោក Vance ត្រូវបានលុបចោល

2026/04/22 10:14:01 pm        262

ការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ភាពជាប់គាំង កាលថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ដោយមានសេចក្ដីរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានពន្យារពេលការដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសប៉ាគីស្ថាន ហើយមន្ត្រីអ៊ីរ៉ង់បានបដិសេធមិនចូលរួម។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន អ៊ីរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនចូលរួមនោះទេ សម្រាប់កិច្ចចរចាដែលត្រូវបានគ្រោងទុកនៅថ្ងៃទី២២ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ សេចក្ដីរាយការណ៍នេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ មិនមានលទ្ធភាព ដែលថា អ៊ីរ៉ង់នឹងចូលរួមក្នុងការចរចានេះឡើយ។

ដោយឡែក សារព័ត៌មាន AP បានរាយការណ៍ថា លោក Vance បានលុបចោលការធ្វើដំណើររបស់លោក ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូបដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោកអនុប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែមេសា ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ឡើងវិញ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពេលវេលាផុតកំណត់ នៅល្ងាចថ្ងៃទី២២ ខែមេសា តាមម៉ោងនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់។ តែកាលពីថ្ងៃអង្គារ លោកបានប្រកាសថា លោកកំពុងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ តាមសំណើរបស់ប៉ាគីស្ថាន។

លោក Trump បានទាមទារឲ្យអ៊ីរ៉ង់បញ្ចប់មហិច្ឆតា ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងប្រគល់សម្ភារៈនុយក្លេអ៊ែររបស់ខ្លួនមកវិញ។ ទីក្រុងតេអេរ៉ង់បានបដិសេធមិនព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់ខ្លួន ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើបទឈប់បាញ់ ដោយបន្តបិទផ្លូវ នៅច្រកសមុទ្រ Hormuz។ លោក Trump បានគំរាមថា នឹងចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានឈានដល់ ក្រោយផុតកំណត់បទឈប់បាញ់ ដែលលោកបានប្រកាសកាលពីថ្ងៃទី៧ ខែមេសា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm