អឺរ៉ុបត្រៀមខ្លួនឆ្លើយតបវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ ជាលើកទី២ រយៈពេល ៤ឆ្នាំ

2026/04/22 10:17:08 pm        212

គណៈកម្មការអឺរ៉ុប នឹងដាក់ចេញផែនការ នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ ដើម្បីកាត់បន្ថយពន្ធអគ្គិសនី និងសម្របសម្រួលការបំពេញស្តុកឧស្ម័នរបស់ប្រទេសនានា នៅរដូវក្តៅ ខណៈដែលប្លុកនេះកំពុងប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ថាមពល ដោយសារសង្គ្រាមអ៊ីរ៉ង់។

សេចក្តីព្រាងសំណើដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បង្ហាញថា សហភាពអឺរ៉ុប (EU) នឹងជៀសវាងអន្តរាគមន៍ទីផ្សារសំខាន់ៗ ដូចជាការកំណត់តម្លៃឧស្ម័ន ឬយកពន្ធលើប្រាក់ចំណេញពីក្រុមហ៊ុនថាមពល ពោលគឺជាវិធានការដែលខ្លួនបានប្រើក្នុងឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ហើយតម្លៃបានហក់ឡើងដល់កម្រិតខ្ពស់បំផុត។

ជំនួសវិញ គណៈកម្មការមានគម្រោងទប់ស្កាត់ច្បាប់ពន្ធរបស់ EU ដើម្បីផ្ដល់ភាពអំណោយផលដល់អគ្គិសនី ជាងប្រេង និងឧស្ម័ន ហើយធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់រដ្ឋាភិបាលនានា ក្នុងការកាត់បន្ថយពន្ធអគ្គិសនីរបស់ឧស្សាហកម្មនេះឲ្យដល់កម្រិតសូន្យ។ នេះបើយោងតាមសេចក្តីព្រាងដែលនៅតែអាចមានការកែប្រែ មុនពេលចេញផ្សាយជាសាធារណៈ។

ជាមួយគ្នានេះ EU ក៏នឹងចូលរួមសម្របសម្រួលកិច្ចប្រឹងប្រែងរបស់ប្រទេសនានា ក្នុងការបំពេញស្តុកឧស្ម័ននៅក្នុងប៉ុន្មានខែខាងមុខ និងផ្តល់ការណែនាំថា តើរដ្ឋាភិបាល គួរដោះស្រាយលទ្ធភាពដែលអាចមានការខ្វះខាតប្រេងឥន្ធនៈយន្តហោះយ៉ាងដូចម្ដេច។

គួរបញ្ជាក់ថា ការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបលើការនាំចូលប្រេង និងឧស្ម័ន បានធ្វើឲ្យអឺរ៉ុបប្រឈមនឹងតម្លៃហក់ឡើងខ្ពស់ ចាប់តាំងពីច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់មួយ ត្រូវបានបិទ ហើយអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm