រយៈពេល៤ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធអាករ សួយសារពីរ៉ែមាសបានជាង ៦០ លានដុល្លារ

2026/04/22 10:25:49 pm        283

ក្នុងរយៈពេលជិត ៤ខែ ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចចំណូលពន្ធអាករ សួយសារពីវិស័យរ៉ែមាស ចូល ថវិការដ្ឋ បានចំនួនជាង ៦០ លានដុល្លារអាមេរិក បច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងអាចបង្កើតប្រភពចំណូលសម្រាប់ ការអភិវឌ្ឍជាតិកាន់តែប្រសើរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្ល មាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាស គិត ទាំងក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក នេះគឺជាការដ្ឋានទី៧ហើយ ដែលបានដាក់ឱ្យដំណើរការលើការធ្វើអាជីវកម្មរ៉ែមាស ក្នុងនោះសម្រាប់ក្រុមហ៊ុនទាំង៧នេះ បើគិតក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ពន្ធអាករ និងសួយសារដែលរាជរដ្ឋាភិបាលប្រមូលបាន ពី អាជីវកម្មរ៉ែមាស មានចំនួនសរុបជាង ២០០ លានដុល្លារអាមេរិក ចូលថវិកាជាតិ។

ឯកឧត្តម បន្ថែមថា ទាក់ទិនវិស័យរ៉ែនេះ បើគិតការប្រមូលវិស័យរ៉ែគ្រប់ប្រភេទដូចជា រ៉ែមាស ខ្សាច់ និងថ្មសំណង់ជាដើម បាននិងកំពុងបង្កើតការងារជូនកម្ពុជាជាងរាប់ម៉ឺនកន្លែង ក្នុងនោះអាជីវកម្មរ៉ែមាស មានចំនួនជាង ១ ពាន់កន្លែងផងដែរ។ បញ្ហានេះ រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នៅឡើយ ដោយរាជរដ្ឋាភិបាលចង់បង្កើតការងារជូនប្រជាជនកម្ពុជាបន្ថែម និងប្រាក់ចំណូលសម្រាប់ ការអភិវឌ្ឍជាតិ ជាក់ស្តែងនៅក្នុងរយៈពេលជិត ៤ខែ ដើមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលប្រមូលពន្ធអាករ និងសួយសារពីរ៉ែមាស បានចំនួនជាង ៦០ លានដុល្លារអាមេរិករួចហើយ ខណៈបច្ចុប្បន្នវិស័យបាននិងកំពុងហក់ឡើងខ្ពស់។

សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលមិនមែនសារពើពន្ធនេះ យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៦ ចំពោះវិស័យរ៉ែ, រាជរដ្ឋាភិបាលនឹងបន្តពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ជាពិសេសផលិតផលរ៉ែសម្រាប់ការនាំចេញក្រៅប្រទេសរួមមាន៖ រ៉ែមាស រ៉ែដែកឆៅ រ៉ែម៉ង់កាណែសឆៅ និងរ៉ែខ្សាច់ជាដើម និងការចុះ ពិនិត្យផ្ទាល់ដល់ការដ្ឋានអាជីវកម្ម ដោយក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការបង់សួយសារ និង បរិមាណធ្វើអាជីវកម្មជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm