សម្ដេច ស ខេង បញ្ជា​ឲ្យ​ចាប់​បណ្ដេញ​ចេញ​ភ្លាម​គ្រប់​សញ្ជាតិ​ទាំងអស់​​ក្នុង​ករណី​ចូល​មក​ដោយ​ខុសច្បាប់

2022/04/07 08:41:04 pm        694

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងនគរបាលអន្ដោប្រវេសន៍ ពិសេសនៅតាមព្រំដែនត្រូវតែពង្រឹងគ្រប់គ្រងការចេញ-ចូល របស់ជនបរទេស។

សម្តេច បញ្ជាក់ថា ក្នុងករណីជនបរទេសចូលមកកម្ពុជាដោយគ្មានលិខិតស្នាម ឬស្នាក់នៅដោយ​គ្មាន​ច្បាប់ទម្លាប់​ ត្រូវចាប់ខ្លួនបណ្ដេញចេញភ្លាមៗ​ ដោយមិនខ្វល់ថា​សញ្ជាតិ​ណានោះឡើយ។

ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ ​និងលើកទិសដៅបន្ដរបស់​អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ​នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ​សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា កម្ពុជា បានអនុវត្តដោយជោគជ័យលើការងារដកហូតឯកសារ​ខុសច្បាប់​ដែល​កាន់កាប់​ដោយ​មិនប្រក្រតីពីជនបរទេស ​ដូច្នេះការស្នាក់នៅដោយខុសច្បាប់មិនត្រូវឲ្យ​កើតមានឡើងវិញ​នោះទេ ដោយត្រូវមានវិធានការម៉ឺងម៉ាត់ជាប់ជាប្រចាំ ហើយមិនត្រូវទុកឲ្យមានអ្នកដែលលួចចូល​មក​រស់នៅមិនស្របច្បាប់ ​នៅក្នុងប្រទេសកម្ពុជាយើង។

នាយឧត្តមសេនីយ៍ ​គៀត ច័ន្ទថារិទ្ធ ​អគ្គនាយកនៃ​អគ្គ​នាយកដ្ឋាន​អន្ដោ​ប្រវេសន៍ ​បញ្ជាក់ថា ដើម្បី​គ្រប់គ្រង​ក្រសួងមហាផ្ទៃ បានផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើង ចំនួន៦៥,១៦៨នាក់​ ជាមួយនោះ ​បានផ្តល់បណ្ណបន្តសុពលភាពដែលមានរយៈពេល០២ឆ្នាំម្ដង សរុប​ចំនួន១៩,៥៦១បណ្ណ ​ក្នុងនោះបានបន្ត​សុពលភាព​លើកទី១ ចំនួន១៥,៩៣៣នាក់, លើកទី២ ចំនួន ៣,៥៦៧នាក់, លើកទី៣ ចំនួន៥២នាក់ និងលើកទី៤ ចំនួន០៩នាក់៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm