ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា ទីក្រុងតេអេរ៉ង់ ពុំបានស្នើសុំការបន្ថែមពេលបទឈប់បាញ់ទេ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញផ្សព្វផ្សាយសង្គមក៏ដោយ។

សារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បាននិយាយនៅថ្ងៃពុធនេះថា ការប្រកាសរបស់លោក Trump បង្ហាញថា លោកដឹងថាលោកនឹងមិនសម្រេចបានអ្វីតាមរយៈសង្គ្រាមនេះទេ ដូច្នេះលោកកំពុងពិចារណាពីវិធីល្អបំផុតដើម្បីចាញចេញពីសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានក៏បាននិយាយផងដែរថា ការបន្តបិទផ្លូវរបស់កងទ័ពជើងទឹក មានន័យថា ជាការបន្តអរិភាព។ ទីភ្នាក់ងារបាននិយាយបន្ថែមថា អ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ទេ ដរាបណា ការបិទផ្លូវនៅតែបន្តមាន ហើយនឹងបំបែកការបិទផ្លូវដោយប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់។