សមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ ចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃស្វាយចន្ទីរនៅកម្ពុជាដើម្បីនាំចេញទៅក្រៅប្រទេស

2026/04/22 11:24:37 pm        140

ភ្នំពេញ៖ សមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ (KOAA) បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ដោយគៀគរអ្នកវិនិយោគជនជាតិកូរ៉េ មកធ្វើការវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរ នៅក្នុងខេត្តកំពង់ធំ ដើម្បីនាំទៅកាន់ទីផ្សារបរទេស ខណៈសមាគមមួយនេះ ក៏បានអនុវត្តគម្រោងជាច្រើនរួចមកហើយ លើវិស័យកសិកម្មនៅកម្ពុជា មានឡសម្ងួតស្រូវ និងកសិផលមួយចំនួនទៀត ។

ក្នុងជំនួបជាមួយពិភាក្សារការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក Sang-mu Lee ប្រធានសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េទទួលបន្ទុកក្រៅប្រទេស បានឲ្យដឹងថា KOAA បានសហការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ បាននិងកំពុងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍន៍កសិកម្មនៅក្រៅប្រទេស និងជំរុញភាពជាដៃគូ ដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសជាដៃគូ ។

លោក បានបន្តថា គោលបំណងក្នុងជំនួបនេះ KOAA ចង់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលគ្រោងអនុវត្តនៅខេត្តកំពង់ធំ នៅក្នុងឆ្នាំនេះ និងពិភាក្សាពីការសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្មនៅកម្ពុជា ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ 

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ទាក់ទងនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅកម្ពុជា ។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងលើកទី២ ឆ្នាំ២០២៥-២០៣០ ដែលមានចក្ខុវិស័យ ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូប នឹងទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងប្រកបដោយអាហារូបត្ថម្ភ ក្នុងពេលជាមួយគ្នានេះ ទប់ស្កាត់ការកើនឡើងនៃបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ដំណាំស្វាយចន្ទីគឺជាដំណាំដ៏សំខាន់មួយដែលរាជរដ្ធាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកសិកម្ម នៅក្នុងប្រទេសកម្ពុជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ធាភិបាលនីតិកាលទី៧ នៃរដ្ធសភា។ 

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីកូរ៉េថា គម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានគោលបំណង កសាងសមត្ថភាពសហគមន៍កសិកម្មទំនើប តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍កសិកម្មពីបច្ចេកទេសក្រោយពេលប្រមុលផល ការសម្ងួត ការរក្សាទុក ការកែច្នៃ និងការរកទីផ្សារសម្រាប់នាំចេញគ្រាប់ស្វាយចន្ទី ។ លើសពីនេះ គម្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ២០តោន ក្នុងមួយថ្ងៃ ដែលមានទឹកប្រាក់ជាង ៥លានដុល្លារ ដែលគ្រោងអនុវត្តរយៈពេល៤ឆ្នាំ នៅខេត្តកំពង់ធំ ចាប់ពីខែកញ្ញាឆ្នាំ២០២៦ ដល់ដាច់ឆ្នាំ២០២៩ ។

 ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានស្នើដល់អង្គការ KOAA ឱ្យជួយលើ ទី១. ការរៀបចំគម្រោងផលិតជីសរីរាង្គ ដោយបង្កើតរោងចក្រផលិតជីនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសកូរ៉េត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខគេលើបច្ចេកវិទ្យាជីសរីរាង្គ ជាពិសេសក្នុងការអភិវឌ្ឍន៍ផលិតផលសរីរាង្គកម្រិតខ្ពស់ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងទី២. ជួយលើគម្រោងផ្តល់គ្រឿងយន្តកសិកម្មខ្នាតតូច ដែលមានតម្លៃសមរម្យ ដើម្បីធ្វើទំនើបកម្មកសិកម្ម និងជួយដល់កសិករ ដែលកំពុងខ្វះកម្លាំងពលកម្មនៅតាមជនបទ ជាពិសេសផ្តល់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ និងត្រាក់ទ័រ ហើយសូមលើកទឹកចិត្តដល់អង្គការ KOAA ឱ្យស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm