រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ឱ្យដំណើរការរោងចក្រស្លមាសនៅខេត្តកំពង់ធំ

2026/04/22 11:28:24 pm        75

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry Co., Ltd.) ជាលក្ខណៈឧស្សាហកម្ម ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាធិបតី ក្នុងកម្មវិធី បើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំនិងស្រុកសំបូរ ខេត្តក្រចេះ កម្មវិធីសម្ពោធនេះមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ និងខេត្តក្រចេះ មន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងបុគ្គលិក-កម្មកររបស់ក្រុមហ៊ុន។

ជុំវិញឧស្សាហកម្មរ៉ែមាសនេះ, ក្រុមហ៊ុនខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ ផ្តើមសិក្សាស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាស ដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ និងបានឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់។ ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការ ដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ បាននិងកំពុងអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថានព្រមទាំងយកចិត្តទុកដាក់ ខ្ពស់ដល់សហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្ត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ-មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ សន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការទាក់ទាញការវិនិយោគទ្រង់ ទ្រាយធំ និងទ្រង់ទ្រាយ និងមធ្យមជាបន្តបន្ទាប់នៅក្នុងវិស័យធនធានរ៉ែ។ សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅ ប្រទេសមកកម្ពុជា បង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមជាច្រើនទៀត សម្រាប់ប្រទេសកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm