ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចគោលដៅកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥

2022/04/07 09:02:20 pm        579

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា ស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគី និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។

នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅ​ទីស្នាក់​អាជ្ញាធរមីនក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីចុះអនុស្សរណៈនៃ​ការ​យោគយល់គ្នា​រវាង​អាជ្ញាធរមីន និងក្រុមហ៊ុន VIRTUS MEDIA PTE LTD (សារព័ត៌មាន Khmer Times) លើភាពជាដៃគូ និង​កិច្ចសហប្រតិបត្តិការចូលរួមសកម្មភាពមីន​នៅកម្ពុជា ក្នុងនោះ​ក៏មានការចូលរួមផងដែរ​ដល់​ការលើកកម្ពស់ ​និងបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពមីនមនុស្សធម៌​នៅកម្ពុជា​ទាំងក្នុង និង​ក្រៅប្រទេស​ និងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ​ក្រោម​ការងារ​សម្រប​សម្រួលរបស់​អាជ្ញាធរ​មីន។

ពិធីចុះហត្ថលេខានេះ ​មានការអញ្ចើញចូលរួម​ពីលោក​ឧកញ៉ា ​Tan Khee Meng ប្រធាន​សភាពាណិជ្ជកម្ម​និងធុរកិច្ចម៉ាឡេស៊ីប្រចាំនៅកម្ពុជា​ (MBCC) ​និងបុគ្គលិក Khmer Times ។

លោក ​Mohan Bandam ប្រធានសារព័ត៌មាន​ Khmer Times ​និងជាអនុប្រធាន MBCC ដែលជា​អ្នក​ចុះហត្ថលេខានាថ្ងៃនេះ​ បាន​គូសបញ្ជាក់ថា ​“យើងមិនត្រូវគិតថា យើងមកពីណាទេ ប៉ុន្តែអ្វីដែល​សំខាន់ ​យើងត្រូវគិតថា ​តើយើងអាចធ្វើអ្វីបានខ្លះ​ក្នុងការចូលរួមឲ្យកម្ពុជា​សម្រេច​បាន​នូវ​គោលដៅគ្មាន​មីនឆ្នាំ២០២៥”។

លោកបន្តទៀតថា លោកបានមករស់នៅប្រទេសកម្ពុជា​តាំងពីឆ្នាំ១៩៩៣ និងបានឃើញយ៉ាងច្បាស់​អំពីវឌ្ឍនភាព ​និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំង​មានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍​ និងម្ចាស់ជំនួយ ​ជាពិសេសថ្មីៗនេះ មានការចូលរួមពីវិស័យឯកជន និងសប្បុរសជនទៀតផង។ Khmer Times និង MBCC នឹង​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ដល់ការងារមនុស្សធម៌នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ​ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានលើកឡើងថា “កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការចូលរួមពីគ្រប់ភាគី​ និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់ការងារបោស​សម្អាត​មីន​មនុស្សធម៌​នៅកម្ពុជា ​ឆ្ពោះទៅរកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ​ពីព្រោះការងារបោសសម្អាតមីន គឺជា​បេសកកម្មរួមរបស់យើងទាំងអស់គ្នា ហើយនៅពេលបេសកកម្មរបស់យើង​បាន​បញ្ចប់​ជា​មួយគ្នា ថ្ងៃថ្មី​នឹងមកដល់ ​វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព ​និងគ្មានគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាពិសេសការរកស៊ី ​និងការវិនិយោគនានារបស់វិស័យឯកជននឹងទទួលបានសុវត្ថិភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Khmer Times ​និង MBCC ដឹកនាំ​ដោយលោក ​លោក Mohan Bandam ដែលបានបង្ហាញគោលបំណង ​ទឹកចិត្តសប្បុរស និង​ការតាំងចិត្ត ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ តាមរយៈអាជ្ញាធរមីន គាំទ្រដល់ការងារបោស​សម្អាតមីន​មនុស្សធម៌នៅកម្ពុជា ​និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាព​បន្ថែមទៀត​ដល់ការរស់​នៅ​របស់​ប្រជា​ពលរដ្ឋ ​ដែល​កំពុងត្រូវបានគំរាមកំហែងដោយ​គ្រាប់មីន ​និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm