មន្ត្រីលីបង់ម្នាក់ បានប្រាប់សារព័ត៌មាន AFPថា ប្រទេសនេះ នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ អំឡុងពេលកិច្ចប្រជុំរបស់ខ្លួនជាមួយអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍។
មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែលក្ខណៈរសើបនៃប្រធានបទនេះ បានបញ្ជាក់ថា៖«លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ការបញ្ចប់ការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលខ្លួនមានវត្តមាន និងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»។
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃពុធថា៖«ការទំនាក់ទំនង កំពុងដំណើរការ ដើម្បីបន្តរយៈពេលបទឈប់បាញ់” ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយត្រូវបានកំណត់ឲ្យ ផុតកំណត់ នៅថ្ងៃអាទិត្យ៕