អ្នកជំនាញសេដេ្ឋកិច្ច លើកឡើងថា កម្ពុជា មានមូលដ្ឋានរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2022/04/07 11:26:06 pm        1.0 K

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជា អាចសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ខណៈមូលដ្ឋានដែលជាជំហរ របស់កម្ពុជាបានត្រួសត្រាយផ្លូវរួចជាស្រេច នៅក្នុងដំណើរការអភិវឌ្ឍន៍សម្រាប់បម្រើការនាំចេញ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២២ នេះថា បើផ្អែកទៅលើការនាំចេញរបស់កម្ពុជា ​ការនាំចេញផលិតផលលើវិស័យកសិកម្មអាចងើបឡើងល្អ ខណៈដែលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន, កិច្ចព្រមព្រៀង​ស្ដីពីភាព​ជា​ដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ​និងកិច្ចព្រមព្រៀងជាមួយពាណិជ្ជកម្មសេរីជាមួយ​កូរ៉េ ​ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ​ រួមជាមួយកម្ពុជា​គឺជាប្រធានអាស៊ាន ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ពីកម្ពុជា។

ឯកឧត្តមបណ្ឌិត បន្តថា ចំពោះវិស័យកាត់ដេរ បានកំពុង​មាន​ឱកាសនៃការនាំចេញ គឺ​បាន​កើតឡើង​ពីគោលនយោបាយនៅក្នុងការជ្រើសរើសយក​វ៉ាក់សាំង ​បាន​ជម្រុញ​បង្កើតភាពស៊ាំនៅក្នុង​សហគមន៍ ​ដែលធ្វើឲ្យឧស្សាហកម្មកាត់ដេរនៅដំណើរការ ​ខណៈប្រទេសផ្សេងៗបានបិទ។ ដូច្នេះវាក្លាយជាឱកាសរបស់កម្ពុជា ​នៅពេលដែលឧស្សាហកម្មកាត់ដែរនៅ​លើ​ពិភពលោក​មាន​ការ​ថមថយ។

សូមបញ្ជាក់ថា៖ ថ្មីៗនេះ ធនាគារពិភពលោក ​(WB) ​បានបង្ហាញរបាយការណ៍​ពី​ស្ថានភាព​កំណើន​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២​ ដោយព្យាករណ៍ថា ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ ​ ស្ថិតក្នុងអត្រា ៤,៥ ភាគរយ ​ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ​និង​ការ​នាំ​ចេញ​ផលិតផលកសិកម្ម ស្របពេលកម្ពុជា​លុបចោលនូវការដាក់​កំហិត​លើការធ្វើដំណើរ ​និង​ស្រប​ពេលដែលកម្ពុជា​មាន​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        388
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm