អ៊ីរ៉ង់បានប្ដេជ្ញាកាលពីថ្ងៃពុធ ២២មេសាសប្ដាហ៍នេះថានឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ដរាបណាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅតែបន្តបិទកំពង់ផែរបស់អ៊ីរ៉ង់ ទោះបីជាមានការបន្តបទឈប់បាញ់ក៏ដោយ ខណៈខ្លួនបានប្រកាសពីការរឹបអូសនាវាពីរគ្រឿងដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ខណៈពេលវេលាកាន់តែរួចខ្លីសម្រាប់ការវិលត្រឡប់ទៅរកសង្គ្រាមដែលបានលេបត្របាក់តំបន់នេះ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងរក្សាបទឈប់បាញ់ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចាសន្តិភាពសម្របសម្រួលដោយប៉ាគីស្ថាន។
អ៊ីរ៉ង់បាននិយាយថា ខ្លួនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ប៉ុន្តែពុំបានធ្វើអត្ថាធិប្បាយផ្សេងទៀតលើការប្រកាសរបស់លោក Trump នោះទេ។
លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ ដែលបានដឹកនាំគណៈប្រតិភូរបស់ទីក្រុងតេអេរ៉ង់ក្នុងកិច្ចចរចាជុំទីមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា បទឈប់បាញ់ទាំងស្រុងមានន័យលុះត្រាតែគ្មានការរំលោភបទឈប់បាញ់តាមរយៈការបិទកំពង់ផែរបស់ខ្លួន។
ការបើកច្រកសមុទ្រ Hormuz ឡើងវិញគឺមិនអាចទៅរួចទេ ស្របពេលមានការរំលោភបំពានយ៉ាងច្បាស់លាស់លើបទឈប់បាញ់ ដោយបន្ថែមថាការបំពានលើការរតាំងចិត្ត និងការគំរាមកំហែងគឺជាឧបសគ្គដ៏ចម្បងរាំងស្ទះដល់ការចរចាពិតប្រាកដ៕

