រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចជាមួយគ្នា

2026/04/23 11:57:34 am        102

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យីនៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន កិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា–ថៃ ផងដែរ។

អត្ថបទដែលទាក់ទង

កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​កិ​ច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ
2026/04/23 02:27:40 pm        1
វិនិយោគិនចិនជិត ៣០រូប ចុះមកឈ្វេង​យល់ផ្ទាល់អំពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរ
2026/04/23 02:05:23 pm        1
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខា RBC នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/04/23 01:53:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​កិ​ច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ

2026/04/23 02:27:40 pm
​អង់គ្លេស និងបារាំង ឯកភាពគ្នាលើកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំ ដើម្បីបញ្ឈប់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
2026/04/23 02:18:30 pm
​លោក ERDOGAN សម្តែងការគាំទ្រចំពោះសន្តិភាព និងការទូត នៅក្នុងជម្លោះមជ្ឈិមបូព៌ា
2026/04/23 02:14:38 pm
​បេសកជន UN ជួបជាមួយក្រុមហ៊ួទី ដើម្បីជំរុញកិច្ចប្រឹងប្រែងសន្តិភាពយេម៉ែន និងអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំ
2026/04/23 02:12:27 pm
​វិនិយោគិនចិនជិត ៣០រូប ចុះមកឈ្វេង​យល់ផ្ទាល់អំពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរ
2026/04/23 02:05:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am