មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាព នៃការធ្វើ​ចំណាក​ស្រុក​ជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន

2026/04/23 07:15:40 pm        201

ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀស​ការធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងនៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ស្តីពីឱកាសការងារ និងសុវត្ថិភាពនៃកា​រ​ធ្វើ​ចំណាក​ស្រុក​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំដែន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២៦​ថា ​ជារៀងរាល់សប្តាហ៍ មន្ត្រីនៃមន្ទីរការងារ​ខេត្ត​បាត់ដំបង​តែង​តែ​ចុះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ស្តីពី​ឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីត​ពលករ​ដែល​ត្រឡប់​មកពីប្រទេសថៃ និងណែនាំពីការធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ដល់​អ្នក​ដែល​មាន​បំណង​ដែលចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជា​ច្រើន​ជាប់​បន្ទាត់​ព្រំដែន​ដូច​ជា​ស្រុក​កំរៀង​ ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។

លោកអះអាងថា «មន្ទីរការងារខេត្តបាត់ដំបង​បាន​រៀប​ផែន​ការ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​សប្តាហ៍​ដើម្បី​ចុះ​ផ្សព្វផ្សាយពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូន​ដល់​ពលរដ្ឋ​ខ្មែរដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និង​មណ្ឌលទទួលពលករកំរៀង ដោយក្នុងនោះយើងក៏បានផ្តល់លេខទំនាក់ទំនងរបស់មន្ទីរ និង​លេខ ១២៩៧ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់ពួកគាត់ក្នុងការរកការងារធ្វើ»។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ការចុះផ្សព្វផ្សាយជាបន្តបន្ទាប់របស់មន្ទីរការងារតាមខេត្តនៅតាមបន្ទាត់ព្រំដែន បាន​បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុង​ការធានានូវការទទួលបានការងារធ្វើរបស់ពលរដ្ឋខ្មែរ និង​ការ​បញ្ចៀស​នូវ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា «ការ​ផ្ស​ព្វ​ផ្សាយ​របស់​មន្ទីរ​ការងារ​តាម​ខេត្ត​គឺ​យុទ្ធសាស្ត្រ​ភ្លៀង​រលឹម ​ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ជាសេនា​ធិការជូ​ន​រាជ​រដ្ឋាភិបាល​ដើម្បី​ធានា​ថាព​លរដ្ឋ​ខ្មែរ​ទទួលបានការងារធ្វើគ្រប់ៗគ្នា»។

បន្ថែមពីនេះ លោក ស៊ុន មេសា សូមអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សូម​សិក្សា​ស្វែង​យល់ឱ្យបានច្បាស់ពីការធ្វើចំណាកស្រុក មុននឹងជឿការអូសទាញពីអ្នកដទៃ ជៀស​វាង​ការ​ធ្វើចំណាកស្រុកខុសច្បាប់ និងស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ដែល​មាន​ភាព​សម្បូរ​បែប​ជាង ​មានអត្ថប្រយោជន៍ និងសុវត្ថិភាពជាង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm