ប្រភពព័ត៌មានបាននិយាយថាអាមេរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី

2026/04/23 07:38:34 pm        135

ប្រភពដឹកជញ្ជូន និងសន្តិសុខបាននិយាយកាលពីថ្ងៃពុធ២២ មេសា សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងដែលមានទង់ជាតិអ៊ីរ៉ង់យ៉ាងហោចណាស់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅនាវាទាំងនោះចេញពីទីតាំងរបស់ខ្លួននៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។

ទីក្រុងវ៉ាស៊ីនតោនបានបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈអ៊ីរ៉ង់បានបាញ់ទៅលើនាវានានាដើម្បីរារាំងពួកគេមិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនៃច្រកសមុទ្រHormuzនៅច្រកចូលឈូងសមុទ្រមជ្ឈិមបូព៌ា។ជិតពីរខែបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់ មានសញ្ញាតិចតួចណាស់នៃការចរចាសន្តិភាពឡើងវិញក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយ។ 

ការបិទច្រកសមុទ្រនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។កងកម្លាំងអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង និងនាវាដឹកប្រេងមួយគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានរឹបអូសនាវាដឹកទូកុងតឺន័រពីរគ្រឿងដែលកំពុងព្យាយាមរកផ្លូវចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីបាញ់ទៅលើនាវាទាំងនោះ និងនាវាមួយទៀត ដែលជាការរឹបអូសលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

យោងតាមប្រភពដឹកជញ្ជូនពីររបស់អាមេរិក និងឥណ្ឌា និងប្រភពសន្តិសុខដែនសមុទ្រលោកខាងលិចពីរផ្សេងគ្នា ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាដឹកប្រេងមានទង់ជាតិអ៊ីរ៉ង់បីគ្រឿងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជានាវាដឹកប្រេងដ៏ធំមានទង់ជាតិអ៊ីរ៉ង់ ដែលផ្ទុកប្រេងឆៅមួយផ្នែក ហើយត្រូវបានគេប្រទះឃើញចុងក្រោយនៅលើឧបករណ៍ចាប់សញ្ញាតាមដានសាធារណៈរបស់ខ្លួននៅឯឆ្នេរសមុទ្រម៉ាឡេស៊ីកាលពីមួយសប្តាហ៍មុន នេះបើយោងតាមប្រភព និងទិន្នន័យតាមដាននាវានៅលើវេទិកា MarineTraffic៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm