ប្រធានអង្គការដែនសមុទ្រអន្តរជាតិ ជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង ខណៈការវាយប្រហារលើការដឹកជញ្ជូនទំនិញកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា

2026/04/23 07:44:28 pm        110

ប្រធានអង្គការដែនសមុទ្រអន្តរជាតិ (IMO)កាលពីថ្ងៃពុធ ២២មេសាសប្ដាហ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្មជាបន្ទាន់ និងបានព្រមានអំពីហានិភ័យកើនឡើងចំពោះនាវិក ស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា។

លោក Arsenio Dominguez អគ្គលេខាធិការអង្គការ IMO បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ និងការរឹបអូសនាវាពាណិជ្ជកម្មគឺមិនអាចទទួលយកបានទេ ដោយជំរុញឱ្យបញ្ឈប់សកម្មភាពខ្វះការប្រុងប្រយ័ត្នទាំងនេះ ហើយនាវា និងនាវិកស្លូតត្រង់ណាមួយត្រូវដោះលែងភ្លាមៗ។

លោក Dominguez បានហៅស្ថានភាពនេះថា មានភាពប្រែប្រួលខ្លាំង ដោយចោទជាសំណួរថាតើហេតុអ្វីបានជាក្រុមហ៊ុននានាបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកដែលមានហានិភ័យខ្ពស់?។ លោកបាននិយាយថា រូបលោកមិនយល់សោះថាហេតុអ្វីបានជាក្រុមហ៊ុននានាប្រថុយប្រថាន និងធ្វើឱ្យជីវិតនាវិកមានគ្រោះថ្នាក់។

លោក Dominguez បានកត់សម្គាល់ថា នាវិកជិត២ម៉ឺននាក់ នៅតែជាប់គាំងបន្ទាប់ពីប្រាំពីរសប្តាហ៍ ដោយនៅតែមិនប្រាកដថាពេលណាពួកគេនឹងអាចត្រឡប់ទៅផ្ទះវិញ។

លោកបាននិយាយថា ការបន្ធូរបន្ថយភាពតានតឹង សកម្មភាពដែលមានអត្ថន័យ និងការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ គឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខ។

យោងតាម IMO យ៉ាងហោចណាស់មានឧបទ្ទវហេតុចំនួន ២៦ លើក ដែលពាក់ព័ន្ធនឹងការវាយប្រហារលើនាវាត្រូវបានបញ្ជាក់នៅក្នុងតំបន់គិតត្រឹមថ្ងៃទី ២២ ខែមេសា ដែលបណ្តាលឱ្យមាននាវិកចំនួន១០នាក់ស្លាប់។ អង្គការនេះបានជំរុញឱ្យនាវាដែលកំពុងប្រតិបត្តិការនៅជិតច្រកសមុទ្រ Hormuz រក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm