កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​កិ​ច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ

2026/04/23 02:27:40 pm        310

កម្ពុជា និងចិន បានឯកភាពដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ទៅជា ៣+៣ ដោយ​មាន​ការ​ចូល​រួម​ពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។ ការ​ឯកភាព​នេះ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិង​ចិន​ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។

ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ច​សន្ទនា​យុទ្ធ​សាស្ត្រ ​ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការ​ពារ​ជាតិ​កម្ពុជា និង​ចិន​នឹង​ដើរ​តួនាទី​ជា​វេទិកា​ដ៏​សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការ​សម្រប​សម្រួល​គោល​នយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំង​ក្នុង​ប្រទេស​រៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមាន​ការ​ចូល​រួម​ពី​ក្រសួង​មហា​ផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយ​តប​នឹងការ​កើន​ឡើង​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះ​បញ្ចាំង​​ឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិ​ច្ចស​ម្រប​សម្រួល​ជា​យុទ្ធ​សាស្ត្រ ​និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ភាគី​ទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែល បង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥត ងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ដែលបានដាក់ចេញ ប្រធានាធិបតី ស៊ី ជីនពីង ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។

កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរលើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕ អត្ថបទ៖ វង្ស សុភាព 


អត្ថបទដែលទាក់ទង

ជនជាតិចិន ១៥៣នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
2026/04/29 02:54:33 pm        1
ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍​នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/04/29 02:43:47 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
2026/04/29 01:33:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិចិន ១៥៣នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/04/29 02:54:33 pm
​ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍​នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/04/29 02:43:47 pm
​នាយករដ្ឋមន្ត្រីអង់គ្លេសមិនប្រឈមមុខនឹងការស៊ើបអង្កេតពីបញ្ហាលោក Mandelson នោះទេ
2026/04/29 02:28:52 pm
​ក្រុមហ៊ុនអាមេរិក ទទួលរងផលប៉ះពាល់កាន់តែខ្លាំងដោយសារតម្លៃប្រេងសកលហក់ឡើងខ្ពស់
2026/04/29 02:26:29 pm
​FIFA៖ ក្រុមបាល់ទាត់នារីជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចចូលរួមប្រកួតអន្តរជាតិបាន
2026/04/29 01:45:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am