ក្រសួងអប់រំ នឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ នៅដើមសប្ដាហ៍ក្រោយ

2026/04/23 09:57:32 pm        172

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី១២ នៅ​ថ្ងៃចន្ទ​ដើម​សប្ដាហ៍ក្រោយនេះ។ ការប្រឡងធ្វើឡើងនៅរាជធានីភ្នំពេញ ដែលសិ​ស្ស​ពូ​កែ​មក​ពី​តាម​បណ្ដា​ខេត្ត ចំនួន២៤០នាក់ ត្រូវមកប្រឡងជុំគ្នាផ្ដាច់ព្រ័ត្រ។

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រយ:ពេល២ថ្ងៃ សម្រាប់​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេសថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី ១២នៅមណ្ឌលប្រឡង វិទ្យាល័យសន្ធរម៉ុក។ នេះ​ជា​ការប្រឡងសិស្សពូកែលើមុខវិជ្ជាឯកទេស អក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ លើស​ពី​ការ​ប្រឡងលើមុខវិជ្ជាឯកទេស បេក្ខជននីមួយៗ ក៏ត្រូវប្រឡងលើមុខវិជ្ជា វប្បធម៌ទូទៅ​ជា​ចាំបាច់​។

ចំពោះប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សម្រាប់​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែថ្នាក់ទី៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ការប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ថ្នា​ក់​ទី១២។

ការប្រឡងនេះ កំណត់ឱ្យ បេក្ខជនសិស្សពូកែទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយ​ប្រើ​អាវ​ពណ៌ស និងខោ ឬសំពត់ ពណ៌ខៀវ។ អាវត្រូវស៊កចូលក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ ហើយ​ត្រូវពាក់បណ្ណសម្គាល់ខ្លួននៅពេល ចូលមណ្ឌលប្រឡង ចូលរួមពិធីបើក និង​បិទ​ការ​ប្រឡង​ជ្រើសរើសសិស្សពូកែទូទាំងប្រទេស បេក្ខជនសិស្សពូកែម្នាក់ៗ អាចជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បី​ធ្វើការប្រឡងបានតែមួយមុខវិជ្ជា ប៉ុណ្ណោះក្នុងចំណោមមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា។

ការប្រឡងធ្វើឡើងរយ:ពេល ២ថ្ងៃ គឺថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មេសា ខណៈការ​ប្រកាស​លទ្ធផល​ គ្រោងធ្វើឡើងនៅថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ២០២៦។

ចំពោះប្រាក់​រង្វាន់តាមចំណាត់ថ្នាក់ បានបែងចែក ដោយចំណាត់ថ្នាក់លេខ១ ទទួលបាន ៣ ៥០០ ០០០ រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៣ ២០០ ០០០ រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ ៩០០ ០០០ រៀល ចំណាត់ថ្នាក់លេខ ៤ទទួលបាន ២ ៦០០ ០០០ រៀល និង​ចំណាត់​ថ្នាក់​លេខ៥ ទទួលបាន ២ ៣០០ ០០០ រៀល ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm