មូលដ្ឋានអាជីវកម្មទេសចរណ៍រួមគ្នាបញ្ចុះតម្លៃសេវាកម្មទាក់ទាញទេសចរដើរកម្សាន្ត ក្នុង​រដូវ​កាល​បៃតង

2026/04/23 10:07:52 pm        202

មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីខែឧសភា រហូត​ដល់​តុលា នឹងសហការ​គ្នា​ចាប់​ផ្តើម​រៀបចំ​ការ​បញ្ចុះ​តម្លៃ​សេវា​កម្ម​របស់​ខ្លួន​ចាប់​ពី​២០​ទៅ​៣០​ភាគរយ​ ទៅលើកញ្ចប់ទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន រីស៊ត ជាដើម ដើម្បីទាក់​ទាញ​ទេសចរ​ក្នុង​ស្រុកដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតង។

ការីទេសចរណ៍​នៅរាជធានីរាជធានីភ្នំពេញ លោក ម៉េត សុជាតិ បានប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ជាទូទៅ នៅក្នុងរដូវទេសចរណ៍បៃតងឈានចូលមកដល់ម្តងៗ គ្រប់​ការី​ទេសចរណ៍​នានា តែងតែរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ហើយសម្រាប់គោលដៅ​ទេសចរណ៍​ទៅ​ក្រុងកោះរ៉ុងវិញ គឺភ្ញៀវទេសចរទាំងអស់គ្នា អាចសាកសួរព័ត៌មាននានា នៅ​មជ្ឈ​មណ្ឌល​ផ្តល់​សេវាទេសចរណ៍ (TSA) ដោយមិនមានគិតថ្លៃ ដើម្បីដឹងព័ត៌មាន​អំពី​ការ​បញ្ចុះ​ថ្លៃ​ពិសេស​លើ​សេវាធ្វើដំណើរ និងស្នាក់នៅ។

បណ្តាម្ចាស់រីស៊ត និងសណ្ឋាគារ បឹងហ្កាឡូ នៅលើកោះរ៉ុង ក៏បានឱ្យដឹងដែរថា អនុវត្ត​តាម​គោល​ការណ៍​ណែ​នាំក្រសួងទេសចរណ៍ និងមានកិច្ចសហការជាមួយការីទេសចរណ៍នានា បញ្ចុះតម្លៃ​ពី​២០%​ទៅ​៣០% នៅក្នុងរដូវទេសចរណ៍បៃតង ដើម្បីទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ជួយ​ទ្រ​ទ្រង់អាជីវកម្មទេសចរណ៍ និងបុគ្គលិកបម្រើការ ខណៈនៅក្នុងរយៈពេលនេះ ភ្ញៀវអន្តរជាតិ បានត្រឡប់ទៅធ្វើការងារនៅប្រទេសគេវិញ ជាហេតុធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ជារឿយៗនៅក្នុងរដូវទេសចរណ៍បៃតងជិតឈានចូលមកដល់នេះ តែងតែអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ចុះតម្លៃសេវាកម្មខ្លួន ដើម្បីទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ដើម្បីឱ្យភ្ញៀវទេសចរជាតិនានាទទួលបានឱកាសសប្បាយរីករាយ យល់ដឹង ស្គាល់ពីសក្តានុពលទេសចរណ៍ ៦គួរ រួមមាន៖ ១. គួរភ្លក្ស សំដៅឱ្យភ្ញៀវទេសចរជាតិស្គាល់ម្ហូបអាហារប្រចាំតំបន់ ២. គួរស្នាក់នៅ ដើម្បីស្គាល់ពីបន្ទប់ស្នាក់នៅស្អាតពីផ្ទះស្នាក់រហូតសណ្ឋាគារលំដាប់ផ្កាយប្រាំ ៣. គួរទស្សនា តំបន់មានសក្តានុពលទេសចរណ៍ ៤. គួរសាកល្បង ទទួលយកបទពិសោធន៍ អនុស្សាវរីយ៍ថ្មីសម្រាប់ជីវិត ៥. គួរចង់ឃើញ កន្លែងកម្សាន្តដែលមានស្រាប់ ឬកន្សែងកម្សាន្តថ្មីៗ និងទី៦. គួរទិញ សម្រាប់ផលិតផលពិសេសប្រចាំតំបន់ គាំទ្រផលិតផលក្នុងស្រុកជាដើម៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm