ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ បន្តជួយការពារ​ និងដោះស្រាយបញ្ហាពលករខ្មែរ

2026/04/23 11:18:59 pm        125

ភ្នំពេញ៖ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម​ ឃួន ផុនរតនៈ បានស្នើប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ ជួយបន្តការការពារ និងលើកកម្ពស់សិទ្ធិពលករខ្មែរ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ។

ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Woo Young ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតំបន់ផ្យង់ថេគ ខេត្ត Gyeonggi-do សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម​ឯកអគ្គ​រាជទូត​ បានថ្លែងអំណរគុណចំពោះប្រធានមជ្ឈមណ្ឌល​ ដែលតែងតែជួយយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់ផ្យង់ថេគកន្លងមក ។ 

ជាមួយគ្នានេះ ឯកឧត្តម​ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមណ្ឌលគាំពារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធកូរ៉េ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ សុខមាលភាព និងសុវត្ថិភាពរបស់ពលករ និងសហគមន៍ខ្មែរទាំងមូល ដែលកំពុងរស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េ ផងដែរ ។

ជាការឆ្លើយតប លោក Kim បានសម្តែងអារម្មណ៍រីករាយ ដែលបានជួបពិភាក្សាការងារលើកទី ១ ជាមួយឯកឧត្តម ឃួន ផុនរតនៈដោយផ្ទាល់ ហើយលោកសន្យាថា នឹងបន្តជួយសម្របសម្រួល និងផ្តល់ការការពារដល់ពលករខ្មែរជាបន្តទៀត ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលនាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការរៀបចំកម្មវិធីវប្បធម៌ ការផ្តល់ការពិនិត្យសុខភាពជូនពលករខ្មែរដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយពីច្បាប់ការងារថ្មីៗរបស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា​ ៕ អត្ថបទ​ បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm