ការកែច្នៃសំបកកង់ឡានចាស់ៗ បំប្លែងជារបស់ប្រើប្រាស់ថ្មី ជួយកាត់បន្ថយសំរាម និងការពារបរិស្ថាន

2026/04/23 11:33:24 pm        207

ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃកង្វល់អំពីបរិស្ថាននិងសំរាម ការកែច្នៃសំបកកង់ឡានចាស់ៗគឺបានក្លាយជាវិធីសាស្រ្តដ៏ច្នៃប្រឌិតមួយ ដើម្បីបំប្លែងសំរាមឱ្យក្លាយជារបស់ប្រើប្រាស់ឡើងវិញ ដូចជា តុ កៅអី ផើងផ្កា ទោង និងធុងសំរាម ជាដើម។ ការអនុវត្តនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍ ផងដែរ។

លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្មកែច្នែសំបកកង់ឡាន បានប្រាប់ BTV ថា ការកែច្នៃសំបកកង់ឡានចាស់ៗកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងសង្គមសព្វថ្ងៃ ព្រោះ ជាធម្មតា សំបកកង់ដែលមិនអាចប្រើប្រាស់បានទៀត តែងតែត្រូវបានបោះចោល ឬ ដុតបំផ្លាញ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពមនុស្ស ដូច្នេះហើយ ទើបលោកមានគំនិតយកសំបកកង់ឡានចាស់ៗមកកែច្នៃឡើងវិញ ដោយបំប្លែងវាទៅជារបស់ប្រើប្រាស់ជាប្រយោជន៍ ហើយ ការកែច្នៃបែបនេះមិនត្រឹមតែជួយកាត់បន្ថយសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថែមតម្លៃសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជន ផងដែរ។

ដោយឡែក កម្មករ កែច្នៃសំបកកង់ឡាន បានប្រាប់ BTV ថា ពួកគេចូលចិត្តជំនាញនេះ ព្រោះងាយស្រួលរៀន និងឆាប់ចេះ។ ពួកគេសប្បាយចិត្ត ដែលបានចូលរួមចំណែកក្នុងការ ការពារបរិស្ថាន តាមរយៈការកែច្នៃរបស់ចាស់មកជាសម្ភារៈប្រើប្រាស់ឡើងវិញ។ ជាទូទៅ សំបកកង់ឡានចាស់ៗចំនួនបី អាចធ្វើទៅជាធុងសំរាមដ៏ស្រស់ស្អាតបានចំនួនពីរ ហើយក្នុងមួយថ្ងៃអាចធ្វើធុងសំរាមបានចំនួនបួនទៅប្រាំប៉ុណ្ណោះ។

លោក ខន បូណា អ្នកគ្រប់គ្រងទូទៅបុរីសហគមន៍មង្គល បានបញ្ជាក់ថា លោកបានទិញធុងសំរាមកែច្នៃពីសំបកកង់ឡានប្រមាណ ១០០ ធុង ពីសិប្បកម្មរបស់លោក ឡាយ គឹមសុង ដើម្បីដាក់ប្រើប្រាស់នៅក្នុងគម្រោងបុរីរបស់លោក ហើយ ការទិញនេះ មិនត្រឹមតែគាំទ្រផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការពារបរិស្ថាន ផងដែរ។

បើតាម លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្ម មុខរបរនេះ បានជួយឱ្យលោកដោះបំណុលធនាគាររាប់ម៉ឺនដុល្លាររួច និងបានជួយឱ្យកូនរបស់លោកចំនួនបួននាក់ បានរៀនចប់ថ្នាក់បរិញ្ញាបត្រ និងមានការងារធ្វើរៀងៗខ្លួន៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm