លោក McConkey ថា កូនក្រុមធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន

2026/04/23 04:35:51 pm        171

ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់យុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ជាផ្លូវការ ក្រោយជំនួបទល់ក្រុម Bangkok United របស់ថៃ បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃពុធកន្លងទៅ ដែលនាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា រក្សាតំណែងលេខ៣ ក្នុងពូលB បន្ទាប់ពីក្រុមកំពូលតារាង Nam Dinh របស់វៀតណាម និងក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដែលឈរលេខ២ ក្នុងពូលB។

ជំនួបបង្គ្រប់កិច្ច លើទឹកដីកណ្ដាលនេះ កីឡាករ សារ៉េត គ្រីយ៉ា បានវាយបករកបានគ្រាប់តាមស្មើ នៅនាទី៤៥+១ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ តាំងពីនាទី១៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ បែបនេះក្ដី ក្រោយចប់ការប្រកួតលោក McConkey Mattew ថា កូនក្រុមពិតជាធ្វើបានល្អ ទោះបីលទ្ធផលមិនតាមការចង់បានក៏ដោយ។

លោក McConkey ថា ការប្រកួតនេះ ក្រុមខ្លួនបានបង្កើតឱកាសជាច្រើន ពិសេសការដាក់សម្ពាធនៅវគ្គទី១ តែសោកស្ដាយកូនក្រុមមិនអាចក្ដោបឱកាសល្អទាំងនោះបាន។ យ៉ាងណាបេសកកម្មនេះ មិនអាក្រក់ពេលនោះទេ ពោលគឺព្រះខ័នរាជស្វាយរៀង ចាញ់តែ ១ប្រកួតប៉ុណ្ណោះ ដែលបង្ហាញពីកម្រិតលេងរបស់ក្រុម មិនមានគម្លាតឆ្ងាយពីក្រុមផ្សេងពេកនោះទេ។

ដោយឡែកកីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងស្រដៀងគ្នាថា ជំនួបបញ្ចប់យុទ្ធនាការប្រកួតជើងឯកក្លិបអាស៊ាននេះ ក្រុមខ្លួនធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន។ តែអ្វីដែលសោកស្ដាយ គឺក្រុមមិនអាចឡើងទៅវគ្គបន្ដ តាមការគ្រោងទុក។ បែននេះក្ដី គ្រីយ៉ា ថា សមិទ្ធផលនៃការប្រកួតឆ្នាំនេះ បានបង្ហាញពីកម្រិតលេងរបស់ព្រះខ័នរាជស្វាយរៀង មិននៅឆ្ងាយពីបណ្ដាក្លិបខ្លាំងៗក្នុងតំបន់ឡើយ។

គួរដឹងថា ឆ្លងកាត់ ៥ប្រកួតក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ព្រះខ័នរាជស្វាយរៀង រកបាន ៨ពិន្ទុ ជាមួយលទ្ធផលឈ្នះ ២ ស្មើ ២ និងចាញ់ ១ រួមមានឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ៣-០ និងឈ្នះក្រុម Lion City របស់សិង្ហបុរី ២-០ ហើយស្មើក្រុម Johor Darul Ta’zim ២-២ មុនស្មើ Bangkok United ១-១ និងចាញ់ ១ប្រកួតទល់ក្រុមខ្លាំង Dam Dinh ក្នុងលទ្ធផល ២-១៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ
2026/04/27 01:52:36 pm        1
Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល
2026/04/27 01:42:41 pm        1
អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា
2026/04/27 12:02:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍

2026/04/27 03:18:52 pm
​រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»
2026/04/27 03:12:44 pm
​រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
2026/04/27 03:05:04 pm
​ក្រុមហេសបូឡា ប្តេជ្ញាថានឹងមិនអត់ធ្មត់ដែលបានដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់មានតែម្ខាង
2026/04/27 03:03:39 pm
​ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ
2026/04/27 02:59:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am