រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យចូលឆ្នាំថ្មីបីថ្ងៃ បានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនដល់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន

2026/04/23 11:51:21 pm        113

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងឆ្នាំ២០២៦នេះ គឺបានផ្តល់ផលប្រយោជន៍ច្រើន ផ្នែកខាងសេដ្ឋកិច្ច នៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ក្នុងនោះតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលរួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះស្នាក់ ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងអ្នកប្រកបររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា គឺសុទ្ធតែទទួលបានភ្ញៀវទេសចរចូលទទួលសេវាពេញៗ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ព្រឹត្តការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងសប្តាហ៍មុននេះ តាមខេត្តគោលដៅទេសចរណ៍ធំៗ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម ព្រៃវែង និងខេត្តបាត់ដំបងជា សុទ្ធតែបានរៀបចំសង្ក្រាន្តសាទរឆ្នាំថ្មី ហើយតាមភូមិឋានពលរដ្ឋ តាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គឺសុទ្ធតែមានរៀបចំកម្មវិធីសង្ក្រាន្តសាទរឆ្នាំថ្មី និងទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជើញទៅទស្សនាច្រើនកុះករ ក្នុងរយៈពេលបីថ្ងៃពេញ និងបានផ្តល់ផលប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ចនៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ពិសេសគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍បានទទួលភ្ញៀវចូលទទួលសេវាពេញៗ។

មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុងដែលមានម្ចាស់ជាជនជាតិបរទេស បានអះអាងថា នៅក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងមូលដ្ឋានអាជីវកម្មអាហារដ្ឋាន បន្ទប់ស្នាក់ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនជាងភ្ញៀវបរទេសអញ្ជើញចូលមកទទួលសេវាកម្មបន្ទប់ស្នាក់នៅតាមឆ្នេរលំដាប់ផ្កាយពេញៗ តាមរយៈកំណើនទេសចរក្នុងស្រុកដើរកម្សាន្តនេះ ធ្វើឲ្យគេមានការពេញចិត្តខ្លាំងការវិយោគទុនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា គោលដៅទេសចរណ៍ខេត្ត-រាជធានី ដែលមានមនុស្សច្រើននៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺលំដាប់ទី១ រាជធានីភ្នំពេញ ទទួលបានទេសចរដើរកម្សាន្តជាង៤លាន៤សែននាក់ ២. ខេត្តកំពង់ចាម ទទួលទេសចរដើរកម្សាន្តជិត៤លាន២សែននាក់ ៣. ខេត្តកព្រៃវែង ជាង២លាននាក់ ៤. ខេត្តសៀមរាប ជិត១លាន៨សែននាក់ ទី៥. ខេត្តកំពង់ស្ពឺ ទទួលបានទេសចរដើរកម្សាន្តជាង១លាន៧សែននាក់៕

អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        108
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        214
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm