West Ham ទប់​ស្មើ ១-១ ជាមួយ Lyon ទោះ​មាន​គ្នា​តែ ១០នាក់​នៅ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ Europa League

2022/04/08 05:28:52 pm        80

​បាល់ទាត់៖ ​ក្រុម​ដែលមាន​គ្នា​តែ ១០នាក់​ញញួរ​ធំ West Ham បាន​ទប់​ស្មើ​លទ្ធផល ១-១ ក្នុង​ទឹកដី​របស់ខ្លួន​ពេល​ទទួលភ្ញៀវ​បារាំង Olympique Lyon នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ជើង​ទី១ UEFA Europa League​។ ​​ក្រុម​របស់លោក David Moyes នៅសល់​គ្នា​តែ​ដប់​នៅ​ចុង​វគ្គ​ទី១ បន្ទាប់ពី​ខ្សែការពារ​ឆ្វេង Aaron Cresswell ទទួលបាន​កាត​ក្រហម​នៅ​នាទី​ទី៤៥+៣​។

​​យ៉ាងណាក្តី​ទោះ​មាន​គ្នា​តែ ១០នាក់ West Ham បែ​ជា​រក​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៥២ ដោយ Jarrod Bowen​។ តែ​ការ​នាំមុខ​នេះ​មុខ​នេះ​បាន​ត្រឹម ១៤នាទី​ប៉ុណ្ណោះ Lyon ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៦៦ ដោយ Tanguy Ndombele​។ សូម​បញ្ជាក់ថា West Ham ខកខាន​ឡើងមក​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​អឺរ៉ុប​តាំងពី​ឆ្នាំ១៩៨១ ដែល​ចាញ់ Dynamo Tblisi​។ ​​ងាក​មក Barcelona ដែល​កំពុងមាន​ទំរង់​លេង​ល្អ​នោះ មិនអាច​រក​ជ័យជំនះ​នៅ​ទឹកដី​អាល្លឺម៉ង់​របស់ Frankfurt បានឡើយ​បាន​ត្រឹម​ស្មើគ្នា ១-១​។

​​Frankfurt បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤៨ ដោយ Ansgar Knauff តែ Ferran Torres ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៦៦​។

​​លទ្ធផល​នេះ​មានន័យថា Barcelona បន្ត​លេង​មិន​ចាញ់​សោះ ២២ប្រកួត​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Xavi Hernandez និង​សង្ឃឹមថា​អាចឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ប្រសិន​អាច​យកឈ្នះ​នៅ​ជើង​ទី២ ក្នុង​ទឹកដី​របស់ខ្លួន​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​សប្តាហ៍​ក្រោយ​។​ ​លទ្ធផល​ផ្សេងទៀត RB Leipzig ១-១ Atalanta និង Sporting Braga ១-០ Rangers៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm