ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍

2026/04/24 12:40:26 am        62

ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធ ទី ២៣ ខែមេសា ថា ខ្លួននឹងបង់ប្រាក់ឲ្យប្រទេសបារាំងរហូតដល់ ៦៦០ លានផោន (៨៩២ លានដុល្លារ) ក្រោមកិច្ចព្រមព្រៀងសន្តិសុខនៅព្រំដែនថ្មីរយៈពេលបីឆ្នាំ ក្នុងបំណងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រែកជីកអង់គ្លេស ដោយផ្នែកមួយនៃការផ្តល់មូលនិធិ អាស្រ័យលើលទ្ធផល។ ក្រោមកិច្ចព្រមព្រៀងនេះ ថវិកាប្រហែល ៥០០ លានផោននឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការអនុវត្តច្បាប់នៅឆ្នេរសមុទ្រនៅភាគខាងជើងប្រទេសបារាំង រួមទាំងការដាក់ពង្រាយកងកម្លាំងអនុវត្តច្បាប់ ចារកម្ម និងយោធាជិត ១.១០០ នាក់។ ថវិកាបន្ថែមចំនួន ១៦០ លានផោននឹងត្រូវបង់លុះត្រាតែយុទ្ធសាស្ត្រថ្មីត្រូវបានវិនិច្ឆ័យថាមានប្រសិទ្ធភាពក្នុងការបញ្ឈប់ជនអន្តោប្រវេសន៍ បើមិនដូច្នេះទេ មូលនិធិនឹងផ្អាកបន្ទាប់ពីមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះ ជំនួសឲ្យកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំកាលពីពេលមុន ដែលមានតម្លៃប្រហែល ៤៨០ លានផោន នៅពេលចុះហត្ថលេខានៅឆ្នាំ ២០២៣ ដែលបានផុតកំណត់កាលពីដើមឆ្នាំនេះ។ វិធានការថ្មី រួមមានអង្គភាពនគរបាលប្រឆាំងកុបកម្មចំនួន ៥០ នាក់ ក្រុមនគរបាលស៊ើបការណ៍សម្ងាត់ និងយុត្តិធម៌ដែលបានបន្ថែម និងការល្បាតសមុទ្រ។ ការឃ្លាំមើល នឹងត្រូវបានបង្កើនដោយយានដ្រូន ឧទ្ធម្ភាគចក្រពីរគ្រឿង និងប្រព័ន្ធកាមេរ៉ាដែលបានដំឡើង ខណៈប្រទេសបារាំងក៏នឹងដាក់ពង្រាយនាវាថ្មីមួយគ្រឿង និងមន្ត្រីល្បាតបន្ថែមជាង២០នាក់ ដើម្បីស្ទាក់ចាប់ទូកនៅលើសមុទ្រ។

ទិន្នន័យផ្លូវការបង្ហាញថា មនុស្សប្រហែល ៤១.០០០នាក់ បានឆ្លងកាត់ព្រែកជីកទៅកាន់ប្រទេសអង់គ្លេសតាមទូកតូចៗក្នុងឆ្នាំ២០២៥ ដែលជិតឈានដល់កំណត់ត្រាដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២២។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ការងាររួមគ្នាជាមួយប្រទេសបារាំង បានបញ្ឈប់ការប៉ុនប៉ងឆ្លងកាត់ជាង៤២.០០០នាក់រួចហើយ ចាប់តាំងពីគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Keir Starmer ចូលកាន់តំណែងក្នុងខែកក្កដា ឆ្នាំ២០២៤។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm