លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់

2026/04/24 12:42:29 am        61

អ៊ីស្រាអែល និងលីបង់ ត្រៀមរៀបចំកិច្ចចរចាជុំថ្មីមួយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ ២៣ មេសានេះ ក្នុងអំឡុងពេលនោះ ទីក្រុងបេរូតមានគម្រោងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ដែលបទឈប់បាញ់កំពុងអនុវត្តនោះ នឹងផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។  

អ៊ីស្រាអែលបាននិយាយមុនពេលកិច្ចចរចាថា ខ្លួនពុំមាន "ការខ្វែងគំនិតធ្ងន់ធ្ងរ" ជាមួយលីបង់ទេ ដោយអំពាវនាវឱ្យ "ធ្វើការរួមគ្នា" ប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលអវត្តមាន និងប្រឆាំងនឹងការចរចានេះ ។

ប្រទេសទាំងពីរ ដែលបានធ្វើសង្គ្រាមជាផ្លូវការអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានធ្វើកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមេសា ២០២៦នេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងការប៉ុនប៉ងបញ្ចប់សង្គ្រាមជាងប្រាំមួយសប្តាហ៍រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។  

សហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល ១០ ថ្ងៃភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូង ហើយនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

យោងតាមក្រុមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៤៥៤ នាក់ និងបានធ្វើឱ្យមនុស្សមួយលាននាក់ភៀសខ្លួនចេញពីទីលំនៅចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។

ដូចនៅក្នុងជុំមុនៗដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Yechiel Leiter និងឯកអគ្គរដ្ឋទូតលីបង់ លោកស្រី Nada Hamadeh Moawad ឲ្យមកជួបជុំគ្នា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm