មន្ត្រីប៉ាគីស្ថាន បង្ហាញក្ដីសង្ឃឹមពីការមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីអ៊ីរ៉ង់

2026/04/24 01:03:48 am        53

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បាននិយាយថា លោកសង្ឃឹមថា នឹងមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រជុំជាមួយភារធារីសហរដ្ឋអាមេរិក លោកស្រី Natalie Baker នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ។

កិច្ចប្រជុំ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន រួមមានការពិភាក្សា អំពីកិច្ចប្រឹងប្រែងផ្នែកការទូត ទាក់ទងនឹងការចរចាបទឈប់បាញ់ជុំទី២ ដែលត្រូវបានពន្យារពេល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់មិនបានបញ្ជាក់នោះឡើយ ជុំវិញថា តើពេលណាខ្លួននឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួន។

លោក Naqvi បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងមេបញ្ជាការកងទ័ព លោក Asim Munir កំពុងប្រឹងប្រែង «គ្រប់កម្រិត» ដើម្បីគាំទ្រការដោះស្រាយដោយសន្តិវិធី ហើយសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងផ្តល់ឱកាសផ្នែកការទូត។

លោក Naqvi បានសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការពន្យារបទឈប់បាញ់ ដោយចាត់ទុកថា ជាជំហានស្វាគមន៍ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចំណែកលោកស្រី Baker បានកោតសរសើរចំពោះ «តួនាទីស្ថាបនា» របស់ប៉ាគីស្ថាន ក្នុងការលើកកម្ពស់សន្តិភាព។

លោក Trump កាលពីថ្ងៃអង្គារ បានបន្ថែមរយៈពេលនៃបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយឥតកំណត់ ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនពេលវាផុតកំណត់ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀត សម្រាប់ការចរចា។ ការសម្រេចនោះបានកើតមានឡើងបន្ទាប់ពីមានភាពមិនប្រាកដប្រជា ជុំវិញកិច្ចចរចាជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាដំណើរការដែលទីក្រុងអ៊ីស្លាម៉ាបាដបានរៀបចំធ្វើជាម្ចាស់ផ្ទះ តែនៅទីបំផុតមិនបានលេចរូបរាងឡើង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm