រាជបុត្ររបស់អតីតព្រះមហាក្សត្រអ៊ីរ៉ង់ បញ្ជាក់ថា ការចរចាជាមួយទីក្រុងតេអេរ៉ង់ គឺជា «ការចុះញ៉ម»

2026/04/24 02:39:04 am        53


នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ លោក Reza Pahlavi ដែលជារាជបុត្ររបស់ព្រះមហាក្សត្រអ៊ីរ៉ង់ដែលត្រូវបានទម្លាក់ពីរាជបល្ល័ង្ក បានលើកហេតុផលថា ការចរចាណាមួយជាមួយថ្នាក់ដឹកនាំសាសនា នៅទីក្រុងតេអេរ៉ង់ គឺស្មើនឹង «ការព្រមចុះញ៉ម» ហើយបានសម្តែងក្តីសង្ឃឹមថា ការតវ៉ាតាមដងផ្លូវថ្មី នឹងផ្តួលរំលំរបបនេះ។

លោក Pahlavi វ័យ ៦៥ឆ្នាំ កំពុងថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង ជាទីដែលលោកត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រមួយចំនួន ប៉ុន្តែក៏មានអ្នកប្រឆាំងខ្លាំងផងដែរ ដោយសកម្មជនម្នាក់បានជះវត្ថុរាវពណ៌ក្រហមទៅលើរូបលោក មុនពេលជននោះត្រូវបាននគរបាលចាប់ឃាត់ខ្លួន។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Pahlavi បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបដែលមិនបានពាក់ព័ន្ធនឹងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ឲ្យចាត់វិធានការផ្សេងទៀត រាប់ចាប់ពីការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ រហូតដល់ការជួយពលរដ្ឋអ៊ីរ៉ង់ឲ្យបានប្រើប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបានរារាំង។

លោក Pahlavi ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីឈប់សំចតនៅស៊ុយអែត និងអ៊ីតាលី បាននិយាយថា៖ «និទានកថាទាំងមូលនៃបទឈប់បាញ់ និងការចរចា នៅតែផ្អែកលើការគិត ដែលថា អ្នកនឹងដោះស្រាយជាមួយក្រុមបុគ្គលដែលភ្លាមៗ បានក្លាយជាជនហេតុការណ៍និយម»។

លោក Pahlavi បានបន្ថែមថា៖ «អ៊ីរ៉ង់បានសម្លាប់ពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់ ហើយគំរាមកំហែងអឺរ៉ុបដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។ គ្មានកិច្ចព្រមព្រៀងណាមួយ នឹងដោះស្រាយបញ្ហានេះបានទេ។ គ្មានការចរចាណាមួយ នឹងដោះស្រាយបញ្ហានេះបានទេ។ វាស្ថិតនៅក្នុង DNA របស់ពួកគេរួចហើយ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm