យោធាអាមេរិក៖ នាវាដឹកប្រេងមួយគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានរឹបអូស

2026/04/24 02:59:30 am        74


យោធាអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ បានរឹបអូសនាវាដឹកប្រេងមួយគ្រឿងទៀតដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងរបស់អ៊ីរ៉ង់ ដោយធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយទីក្រុងតេអេរ៉ង់ ពោលគឺមួយថ្ងៃបន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឡើងកាន់កាប់នាវា ២គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ដ៏សំខាន់។

ក្រសួងការពារជាតិបានបញ្ចេញវីដេអូនៃកងកម្លាំងអាមេរិកនៅលើនាវាដឹកប្រេង Majestic X ដែលត្រូវបានរឹបអូស នៅក្នុងមហាសមុទ្រឥណ្ឌា។

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា៖ «យើងនឹងបន្តការអនុវត្តច្បាប់សមុទ្រសកល ដើម្បីរំខានដល់បណ្តាញខុសច្បាប់ និងហាមឃាត់នាវាដែលផ្តល់ការគាំទ្រសម្ភារៈដល់អ៊ីរ៉ង់ មិនថា ពួកគេធ្វើប្រតិបត្តិការនៅទីណាក៏ដោយ»។

ទិន្នន័យតាមដាននាវា បានបង្ហាញថា នាវា Majestic X នៅក្នុងមហាសមុទ្រឥណ្ឌា ចន្លោះប្រទេសស្រីលង្កា និងឥណ្ឌូនេស៊ី ជាទីតាំងប្រហាក់ប្រហែលនឹងនាវាដឹកប្រេង Tifani ដែលកងកម្លាំងអាមេរិករឹបអូសនៅមុននេះ។ នាវានេះត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Zhoushan ប្រទេសចិន។

មិនមានការឆ្លើយតបភ្លាមៗពីអ៊ីរ៉ង់នោះឡើយ ជុំវិញព័ត៌មាននៃការរឹបអូសនោះទេ។ ការរឹបអូសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារនាវាដឹកទំនិញ ៣គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ដោយឃាត់ទុកបាន ២គ្រឿង ជាចំណាត់ការដែលបានបង្កើនការវាយប្រហាររបស់ខ្លួន លើការដឹកជញ្ជូនទំនិញនៅក្នុងផ្លូវទឹកសំខាន់ដែលការជួញដូរ ២០ភាគរយនៃប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកនេះ ក្នុងពេលមានសន្តិភាព៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm