អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនៅតែរក្សាការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ហើយនិងរួមចំណែកជួយឲ្យស្ថិរភាពតម្លៃទីផ្សារ និងកំហិតផលប៉ះពាល់នៃវិបត្តិបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ ។
លោកថា ក្រៅពីការរក្សាការផ្គត់ផ្គង់ ទីក្រុងមូស្គូពុំមានគំនិតផ្តួចផ្តើមជាក់លាក់នោះទេ ដើម្បីស្នើសុំក្នុងលក្ខខណ្ឌប្រទេសនាំចេញប្រេង OPEC+ ។
លោក Peskov បញ្ជាក់ថា នៅពេលនេះ ដូចដែលអ្នកដឹងស្រាប់ហើយថា ពួកយើងកំពុងរួមចំណែកធ្វើឲ្យស្ថិរភាពតម្លៃប្រេង និងកាត់បន្ថយផលវិបាកនៃវិបត្តិឲ្យមកនូវកម្រិតអប្បរមាសម្រាប់វិស័យថាមពលសកល ។
លោកនិយាយទៀតថា រុស្ស៊ីនៅបន្តផ្គត់ផ្គង់ប្រេង តម្រូវការកើនឡើង បរិមាណប្រេងផ្តល់ជូនលើទីផ្សារមិនកើនឡើងនោះទេ តែផ្ទុយទៅវិញវាបែរជាថយចុះ ។ បច្ចុប្បន្ន នៅពុំទាន់មាននោះទេគំនិតផ្តួចផ្តើមផ្សេងទៀតលើរបៀបវារៈមួយនេះ ៕