កងទ័ពជើងទឹកអាល្លឺម៉ង់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រាល់បេសកកម្មបោសម្អាតមីនណាមួយនៅច្រកសមុទ្រ Hormuz នឹងត្រូវកំណត់ដោយដង់ស៊ីតេគ្រឿងផ្ទុះដែលនឹងធ្វើឲ្យប៉ះពាល់ អំឡុងពេលប្រតិបត្តិការ ។
លោកឧត្តមនាវីឯករង Jan Kaack និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើនាវាបោសសម្អាតមីន ស្ថិតក្នុងទីក្រុង Kiel ថា នៅពេលដែលពួកយើងបានកំណត់ថា ទីណាមានមីន តាមរយៈការបោសសម្អាត ដំបូងពួកយើងត្រូវការបោសសម្អាតផ្លូវ ដើម្បីឲ្យនាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់សិន ហើយកិច្ចពិភាក្សាបច្ចុប្បន្នផ្តោតសំខាន់លើកម្រិតហានិភ័យ និងវិធានការត្រឹមត្រូវ ។
កាលពីសប្តាហ៍មុន ប្រទេសជាច្រើននិយាយថា ពួកគេចង់ចូលរួមបេសកកម្មអន្តរជាតិ ដើម្បីការពារការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ពេលលក្ខខណ្ឌកំណត់រួច ។
មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានប្រាប់សមាជិកសភាថា អ៊ីរ៉ង់ប្រហែលជាបានដាក់គ្រាប់មីនចំនួន២០គ្រាប់ ឬច្រើនជាងនេះ នៅក្នុង និងជុំវិញច្រកសមុទ្រ។
គ្រាប់មីនមួយចំនួនត្រូវបានបណ្តែតពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា GPS ដែលធ្វើឲ្យកងកម្លាំងអាមេរិកពិបាករកឃើញគ្រាប់មីននៅពេលដែលវាត្រូវបានដាក់ពង្រាយ ។ គ្រាប់មីនមូយចំនួនត្រូវបានគេជឿថា ត្រូវបានដាក់ដោយកងកម្លាំងអ៊ីរ៉ង់ដោយប្រើទូកតូចៗ ៕