ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/24 04:28:06 am        31

 ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ី កាលពីយប់កន្លងទៅនៅទីក្រុងភាគអាគ្នេយ៍ Dnipro បានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួស រួមទាំងក្មេង ២នាក់ផងដែរ ។

 ពួកគេនិយាយថា ការវាយប្រហារនេះ បណ្តាលឲ្យអគារផ្ទះល្វែងកម្ពស់ ១៣ជាន់ រងការខូចខាតដោយអន្លើរ ហើយវាបង្កឲ្យមានអគ្គិភ័យ ដែលបានបំផ្លិចបំផ្លាញអគាររដ្ឋបាល រថយន្ត និងហាងលក់ទំនិញ ។

 លោក Mykola Lukashuk គឺជាប្រធានក្រុមប្រឹក្សាតំបន់ Dnipropetrovsk និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា រុស្ស៊ីបានបញ្ជាយានដ្រូនឲ្យវាយប្រហារតំបន់រស់នៅរបស់អ្នកស្រុក ពេលដែលមនុស្ស និងក្រុមគ្រួសាររបស់ពួកគេកំពុងដេកយ៉ាងលង់លក់ ។

 អគារផ្ទះល្វែងរងការឆាបឆេះ និងក្រុមសង្រ្គោះបន្ទាន់ប្រើប្រាស់ជណ្តើរដើម្បីពន្លត់អណ្តាតភ្លើងដែលគ្រប់គ្រងបាន ត្រូវបានមើលឃើញនៅក្នុងរូបភាពវីដេអូឃ្លីបដែលចែករំលែកដោយសេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន ។

 លោក Oleksandr Hanzha គឺជាអភិបាលក្នុងតំបន់ និយាយថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅក្នុងអគារផ្ទះល្វែងបាក់បែក ធ្វើឲ្យមនុស្សស្លាប់សរុបកើនឡើងដល់ ៣នាក់ ។ លោកថា មនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងក្មេង ២នាក់ផងដែរដែលជាក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm