លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami

2026/04/24 03:52:21 pm        109

ក្រុមមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៣មេសាសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) ដែលគ្រោងធ្វើនៅខែធ្នូ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់ប្រធានាធិបតី Donald Trump ក្នុងទីក្រុង Miami ទោះបីជាការអញ្ជើញមិនទាន់ត្រូវបានផ្ញើក៏ដោយ ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថាលោកTrumpបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីត្រូវបានស្វាគមន៍ក្នុងការចូលរួមកិច្ចប្រជុំ G-20 ទាំងអស់ ខណៈអាមេរិកផ្តោតលើការផ្តល់ឲ្យកិច្ចប្រជុំកំពូលដ៏ជោគជ័យ និងមានផ្លែផ្កា។   

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់សន្និសីទសារព័ត៌មានថា មិនទាន់មានការអញ្ជើញជាផ្លូវការណាមួយត្រូវបានចេញនៅពេលនេះទេ ប៉ុន្តែរុស្ស៊ីគឺជាសមាជិក G-20 ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកមិនបានដឹងអំពីការអញ្ជើញលោក Putin ទេ ប៉ុន្តែលោកនឹងមិនជំទាស់ទេ។

លោកប្រធានាធិបតីបាននិយាយថា ប្រសិនបើមេដឹកនាំរុស្ស៊ីមក វាប្រហែលជាមានប្រយោជន៍ខ្លាំងណាស់ ដោយបន្ថែមថា ។ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកគិតថាលោក Putin នឹងចូលរួមប្រសិនបើត្រូវបានអញ្ជើញ។

កិច្ចប្រជុំកំពូល G-20 គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលរួមមានតំណាងនៃប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតចំនួន១៩នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។ កិច្ចប្រជុំកំពូលដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់មេដឹកនាំពិភពលោកពិភាក្សាអំពីបញ្ហាសកលដែលកំពុងកើតមាន។

ប្រទេសរុស្ស៊ីបានខកខានការចូលរួមដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ ដំបូងឡើយដោយសារតែជំងឺរាតត្បាតសកលCOVID-19 និងក្រោយមកដោយសារតែការវាយលុករបស់ខ្លួនលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងដីកាចាប់ខ្លួនលោក Putin ជាបន្តបន្ទាប់ដែលត្រូវបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក Putin ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm