ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

2026/04/24 04:47:33 pm        140

ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសម្តែង ការគួរសមជាមួយ ឯកឧត្តមបណ្ឌិត តាណាកា អាតិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល JICA ក្នុងទីក្រុងតូក្យូ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាដៃគូយូរអង្វែង និងដ៏មានតម្លៃបំផុតរបស់ JICA ជាមួយប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ JICA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពធនធានមនុស្ស និងភាពធន់នឹងគ្រោះមហន្តរាយ។ កិច្ចខិតខំប្រឹងប្រែងទាំង នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មក្នុងតំបន់របស់ប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ពីអាទិភាពអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើកំណើនប្រកប ដោយចីរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ភាពធន់នឹងអាកាសធាតុ និងបរិវត្តកម្មឌីជីថល។ នៅក្នុងបរិបទនេះ ឯកឧត្តម បានបង្ហាញពីសំណើរបស់ប្រទេសកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ពី JICA នៅក្នុង វិស័យអាទិភាពសំខាន់ពីរ៖ ទីមួយ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការតភ្ជាប់ រួមទាំងការពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹក និងបញ្ជូនថាមពលក្នុង រាជធានីភ្នំពេញ និងទីក្រុងសំខាន់ៗ និងការពង្រីកការតភ្ជាប់ក្នុងតំបន់នៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បី សម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៅទូទាំងអនុតំបន់មេគង្គ ។ ទីពីរ ក្នុង ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងការពង្រីកអាហារូបករណ៍ក្រោមកម្មវិធី JDS (ជំនួយឥតសំណងជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស) ការបណ្តុះបណ្តាលបច្ចេកទេស ភាពជាដៃគូស្ថាប័ន និងការកសាងសមត្ថភាព ហើយនិងការបន្តចូលរួមរបស់អ្នកស្ម័គ្រចិត្ត JICA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ក៏ដូចជាដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ JICA ក្នុងគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថល និងសម្រេចឱ្យបាននូវ គោលដៅនៃប្រទេសកម្ពុជា ដែលគ្មានមីននៅឆ្នាំ២០៣០។

 ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm