ប្រេងឡើងថ្លៃដោយសារក្តីបារម្ភអំពីភាពតានតឹងផ្នែកយោធាដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា

2026/04/24 05:20:26 pm        90

តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃសុក្រ ២៤មេសា សប្ដាហ៍នេះ ដោយសារក្ដីបារម្ភនៃការកើនឡើងសកម្មភាពយោធាឡើងវិញនៅមជ្ឈិមបូព៌ាបន្ទាប់ពីអ៊ីរ៉ង់បានចេញផ្សាយវីដេអូនៃកងកុម្ម៉ង់ដូឡើងលើនាវាដឹកទំនិញមួយនៅច្រកសមុទ្រហ័រមូស(Hormuz) និងលើរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងតេអេរ៉ង់ បានវាយកម្ទេចគោលដៅរបស់សត្រូវ។

តម្លៃប្រង Brent បានកើនឡើង ១,២៣ ដុល្លារ ឬ ១,១៧% ដល់ ១០៦,៣ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ០១:០៧នាទី ម៉ោងសកល ខណៈដែលតម្លៃប្រេងWest Texas Intermediate របស់សហរដ្ឋអាមេរិក ដែរនោះ បានកើនឡើង ១,០៧ ដុល្លារឬ ១,១២% ដល់៩៦,៩២ ដុល្លារក្នុងមួយបារ៉ែល។  

តម្លៃគោលទាំងពីរបានកើនឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ និងបានកើនឡើង ៥ ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសកំពុងវាយប្រហារលើយានដ្រូនមួយចំនួនដែលហោះលើទីក្រុងតេអេរ៉ង់ភាគខាងត្បូងក្នុងកម្ពស់ទាបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងការដណ្តើមអំណាចរវាងក្រុមអ្នកប្រកាន់តឹង និងក្រុមនិយមកណ្ដាលរបស់អ៊ីរ៉ង់។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានបង្ហោះវីដេអូនៃកងកុម្ម៉ង់ដូនៅក្នុងទូកល្បឿនលឿនមួយគ្រឿង កំពុងសម្រុកឡើងលើនាវាដឹកទំនិញដ៏ធំមួយបន្ទាប់ពីការចរចាសន្តិភាពបានដួលរលំ ដោយគូសបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ដែលប្រេង និងឧស្ម័នសកល២០% ជាធម្មតាឆ្លងកាត់។

ខណៈក្រុមវិនិយោគិន និងរដ្ឋាភិបាល នៅជុំវិញពិភពលោក កំពុងសម្លឹងរកសន្តិភាពដ៏យូរអង្វែង លោក Trump បាននិយាយថា លោកនឹងមិនកំណត់ពេលវេលាសម្រាប់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ទេ ហើយថាលោកចង់ធ្វើកិច្ចព្រមព្រៀងដ៏បំផុត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm