ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ

2026/04/24 05:34:55 pm        203

កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងកង់ នៅក្នុងត្រីមាសទី១ ឆ្នាំ​២០២៦, មានទំហំទឹកប្រាក់សរុបជាង ៥៨០ លានដុល្លារអាមេរិក, ដែលការនាំចេញ​ប្រភេទ​ទំនិញ​ទាំង​នេះ មានកំណើនកើនឡើងល្អប្រសើរ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។

ជុំវិញទីផ្សារនាំចេញទំនិញនេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុ​ង​រយៈ​ពេ​ល​៣ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញ​ទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ ​ក្នុងនោះមានប្រភេទទំនិញថ្មីៗជាច្រើន បានកំពុងជួយជ្រោម ជ្រោងដល់​ការ​នំា​ចេញ​ទំនិញ​របស់​កម្ពុជា ជាក់ស្តែងការនាំចេញគ្រឿងបន្លាស់រថយន្ត នៅក្នុងត្រីមាសទី១នេះ មាន​ទឹក​ប្រាក់ស​រុប​ជាង ៩២ លានដុល្លារ បានកើនឡើងជាង ៣០ ភាគរយ បើធៀបរយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២៥ ក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេស ជប៉ុន មានទឹកប្រាក់ជាង ២១ លានដុល្លារ, ថៃ ជាង ១៦ លានដុល្លារ, អាមេរិកជាង ៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេស ផ្សេង​ៗ​ទៀត​។ ចំណែកការនាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ នៅក្នុងរយៈពេលនេះដែរ មានទឹក​ប្រាក់​សរុប​ជាង ១៦ លានដុល្លារ កើន ឡើងជិត ២៧ ភាគរយ ក្នុងនោះប្រទេសហូឡង់ ជាង ៨ លាន​ដុល្លារ​, ចិនជាង ២ លានដុល្លារ និងនាំចេញទៅប្រទេសផ្សេងទៀត។

ដោយឡែកការនាំចេញសំបកកង់រថយន្ត នៅក្នុងត្រីមាសទី១នេះដែរ មានទឹកប្រាក់សរុបជាង ៤៧២លានដុល្លារ កើនឡើង ជាង ៤២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុង​នោះ​ទីផ្សារ​ដែល​បានជួយគាំទ្រដល់ការនាំចេញសំបកកង់រថយន្តរួមមាន៖ សហរដ្ឋអាមេរិក គិត​ជា​ទឹក​ប្រាក់​ជាង​ ៣៥៨ លានដុល្លារ, ប្រេស៊ីល ជិត ៣៩ លានដុល្លារ, កាណាដា ជាង ២០ លានដុល្លារ, បារាំង ជិត ១១ លានដុល្លារ, អង់គ្លេស ជាង ៥ លានដុល្លារ និងការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

ជុំវិញការនាំចេញទំនិញរបស់កម្ពុជា, ថ្មីៗនេះ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​បានលើកឡើង ថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន​និងកំពុងបន្តធ្វើការកែទម្រង់យ៉ាងមុតស្រួច ជាពិសេសលើកិច្ច សម្រួលពាណិជ្ជកម្ម ដើម្បី​ជំរុញ​ការ​នាំចេញ និងទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម, ការ​បន្ត​ធ្វើ​ទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម លើការផ្តល់ សេវាសាធារណៈរបស់ក្រសួង, ការចរចា​បើក​ទីផ្សារ​ តាមរយៈការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌទ្វេ ភាគី ពហុភាគី តំបន់និងពិភពលោកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm