អាមេរិកមិនបដិសេធការចូលរួម World Cup របស់អ៊ីរ៉ង់ គ្រាន់តែ​ហាម​មនុស្ស​ពាក់ព័ន្ធ​កង​ឆ្មាំ​បដិវដត្តន៍

2026/04/24 06:23:42 pm        154

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនាពេលថ្មីៗនេះថា ទីក្រុង​វ៉ាស៊ីន​តោន មិនមានការជំទាស់ចំពោះអ៊ីរ៉ង់ក្នុងការចូលរួម World Cup ឆ្នាំនេះទេ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា កីឡាករ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំមនុស្ស​ដែលមានទំនាក់​ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លាម​អ៊ីរ៉ង់​មកជាមួយប៉ុណ្ណោះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ធ្លាប់បាននិយាយដែរថា រដ្ឋបាល​របស់​លោក​មិន​ចង់​យក​រឿងនយោបាយនេះមកពាក់ព័ន្ធនឹងអត្តពលិកឡើយ។

ការលើកឡើងរបស់លោក Marco Rubio ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន Financial Times ចុះ​ផ្សាយថា បេសកជនកំពូលរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Paolo Zampolli បានស្នើសុំឱ្យ FIFA ជ្រើសរើស​អ៊ីតាលី​ជំនួស​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​រដូវ​ក្តៅនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកដដែលបន្តថា បញ្ហារបស់អាមេរិកជាមួយអ៊ីរ៉ង់ មិនមែន​ជា​មួយ​អត្ត​ពលិក​ឡើយ ​តែវាអាចនឹងមានបញ្ហាដែរ ប្រសិនបើកីឡាករទាំង​នោះ​មាន​ពាក់​ព័ន្ធ​នឹង​កង​ឆ្មាំ​បដិវត្តន៍​ដែល​អាមេរិកចាត់ទុកថាជាក្រុមភេវរករ នឹងមិនអាចចូលទឹកអាមេរិកបានឡើយ។

Financial Times បានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយថ្មីៗនេះថា អ៊ីរ៉ង់​ត្រៀម​ខ្លួនរួចរាល់សម្រាប់ការចូលរួមប្រកួត តែគេមិនទាន់​ទទួល​បាន​ការ​ផ្ទៀង​ផ្ទាត់​ដោយ​សហព័ន្ធ​បាល់ទា​ត់អ៊ីរ៉ង់ឡើយ។

កន្លងមកអ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងសម្រេចចិត្ត​លើការ​ចូល​រួមរ​បស់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត ​World Cup នៅពេលទទួលបានការឆ្លើយតបពី FIFA ជុំវិញការផ្លាស់​ប្តូរ​ទីតាំង​នៃ​ការ​ប្រកួត​របស់​ពួកគេពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិកប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm