រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%

2026/04/24 02:23:04 pm        121

ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន ក្នុង​នោះ​ការ​នាំ​ចេញ​របស់កម្ពុជា មានចំនួន ១,៤៦ ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំចូលជិត ២ ពាន់​លាន​ដុល្លារ ការកើនជាង ២% ។

ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃសេវាកម្មគាំទ្រពាណិជ្ជកម្ម លើក​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​ធុរកិច្ច​កម្ពុជា-វៀតណាម ២០២៦ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា កម្ពុជា-វៀតណាម​បាន​បង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនដូចជា កិច្ចព្រមព្រៀង ស្តីពីប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតាមព្រំដែន តំបន់, កិច្ចព្រមព្រៀង​ស្តីពី​ការដឹក​ជញ្ជូន​ទំនិញ និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលបម្រើ និងជួយសម្រួល​ដល់​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លងព្រំដែនកាន់តែរលូន រវាងប្រទេសទាំងពីរ រួមទាំងតំបន់ និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដូចជា ATIGA អាស៊ាន+ និង RCEP ជាដើម។

ឯកឧត្តម បន្ថែមថា ទាក់ទិនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ  បង្ហាញ​ពី​សក្ដានុពល​វិវត្តន៍​គួរ​កត់សម្គាល់ ក្នុងនោះការ នាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើ​ន​ឡើង​ជា​លំដាប់​ពី ២,៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ៣,៧០ ពាន់លានដុល្លារ នៅឆ្នាំ​២០២៤ និង៣,៧៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ចំណែកក្នុងរយៈពេល៣ខែដំបូង ក្នុង​ឆ្នាំ​២០២៦ ពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបានសរុប ៣,៤៤ ពាន់លានដុល្លារអាមេរិក កើន​ឡើង ​៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ទំនាក់​ទំនង​មិត្ត​ភាព​ដ៏ស្អិត​ល្មួត និងកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបាន​កសាង​ឡើង​នៅ​លើ​មូល​ដ្ឋានគ្រឹះនៃការតភា្ជប់ប្រកបដោយនិរន្តរភាព និងការ លើកកម្ពស់យន្តការទ្វេភាគី ក្នុង​ស្មារ​តី​ភាព​ជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី បំពេញ​ឱ្យគ្នាទៅវិញទៅមកក្នុងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែង ជាពិសេស​ការ​ធ្វើ​ពាណិជ្ជ​កម្ម និងការវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ប្រទេស​ទាំងពីរ ក្នុងនោះ ប្រសិទ្ធភាពនៅព្រំដែន នៅមិនទាន់ចរចា​បាន​ស្រួល​នៅ​ឡើយ​សម្រាប់​ពាណិជ្ជកម្ម តែទោះបីយ៉ាងណាប្រទេសទាំងពីរគ្រោងនឹងធ្វើឱ្យ ប្រសើរឡើង ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដូចជា ជ្រៃធំ-ខាញ់ប៊ិញ ទៅច្រកព្រំដែនអន្តរជាតិ និងអនុវត្ត​យ៉ាង​ពេញ​លេញ​នៃ​កិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន ផ្លូវទឹក។ នេះបង្កើតបណ្តាញភស្តុភារពហុម៉ូឌុល ដែលកាត់បន្ថយការចំណាយ និង​បង្កើនការប្រកួតប្រជែងជាសកលរបស់យើង។

ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ក្នុង​ជំនួប​នា​ពេល​ថ្មី​ៗ​នេះ រវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ ដូចជាដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​អគ្គ​លេខា​បក្ស To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងខែ កុម្ភៈ ឆ្នាំ២០២៦ និងដំណើរ​ទស្សន​កិច្ច​របស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឯកឧត្តម Tran Cam Tu នៅថ្ងៃទី១០ ខែ​មេសា​ ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មី នូវការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេសក្នុងការ តភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូន ថាមពល ឧស្សាហ៍​​កម្ម និងឌីជីថល ការពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងជំរុញទេសចរណ៍ ដើម្បី​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ២០ ពាន់លានដុល្លារ នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
2026/04/24 04:29:59 pm        1
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
2026/04/24 03:53:50 pm        1
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ
2026/04/24 03:03:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា

2026/04/24 04:29:59 pm
​រុស្ស៊ី អះអាងថាបានវាយប្រហារលើគោលដៅអ៊ុយក្រែន ខណៈអ៊ុយក្រែនថាបានវាយប្រហារលើស្ថានីយ៍បូមប្រេង
2026/04/24 04:29:08 pm
​លោក Trump អះអាងពីការគ្រប់គ្រងពេញលេញច្រកសមុទ្រ Hormuz ខណៈអ៊ីរ៉ង់រៀបចំបញ្ជីគោលដៅសងសឹក
2026/04/24 04:26:07 pm
​ការវាយប្រហារតាមច្រកអាកាសរុស្ស៊ីសម្លាប់មនុស្ស ២នាក់នៅទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន
2026/04/24 04:23:27 pm
​ក្រុមហ៊ុននានា កំពុងបញ្ឈប់បុគ្គលិកនៅឆ្នាំនេះ រួមមាន Meta, Amazon និង Oracle ផងដែរ
2026/04/24 04:02:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am