រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

2026/04/24 09:39:17 pm        371

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ខាងលើនេះ អ្នកឧកញ៉ា បណ្ឌិត បាន​មាន​ប្រសាសន៍​ថា រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ទំហំ ១៥ហិកតា និង​មាន​សមត្ថ​ភាព​ផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ក្រោមការវិនិ​យោគទឹ​ក​ប្រាក់​ដំបូង​ប្រមាណ​ជាង ៤លានដុល្លារ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មាន​តម្លៃ និងគុណភាពល្អ ដ្បិតថា ទាំងតម្លៃ និងគុណភាពជី ដែលយើងផលិត គឺ​សុទ្ធ​តែ​អាច​ប្រកួត​ប្រជែង​ជា​មួយនឹងជីនាំចូលបាន។

លទ្ធផលជាក់ស្តែង បើតាមការបញ្ជាក់ពីម្ចាស់ដេប៉ូលចែកចាយ និង តំណាង​កសិករ​ដែល​បាន​ប្រើ​ប្រាស់​ជី​កម្មសិកម្មទាំងសិរីរាង្គ និង ជីគីមីលើដីស្រែផ្ទាល់ពិតជាទទួលបានទិន្នផលល្អប្រសើរ បើ​ធៀប​ទៅ​នឹងការប្រើប្រាស់ជីនាំចូល។បន្ថែមលើសពីនេះពួកគេអះអាងថា ការប្រើ​ប្រាស់​ជី​របស់​ក្រុម​ហ៊ុន​វីរៈប៊ុនថាំ បានកាត់បន្ថយការចំណាយ ទិន្នផលមានគុណភាពល្អ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​កសិករ និង អ្នកបរិភោគ និង ជាពិសេស ការចូលរួមគាំទ្រផលិតផលក្នុងស្រុក។

សូម​ជម្រាបជូនថា រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែល​ទើប​សម្ពោធ​ជាផ្លូវការនេះ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោម​ចក្ខុ​វិស័យ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម របស់ វិរៈ ប៊ុនថាំ គ្រុប ខណៈដែលកន្លងមក អ្នកឧកញ៉ា បណ្ឌិត បាន​បោះ​ទុន​វិនិ​យោគ​យ៉ាង​ច្រើន ជាបន្តបន្ទាប់ ក្នុងការជួយប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ និង​ចែក​ចាយ​លក់​បន្ត​ថែមទៀតផង៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        41
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm