អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

2026/04/24 02:50:14 pm        206

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ​ប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកា​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និងការអភិវឌ្ឍ (China Foundation for Peace and Development) និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុង​ជំនួបនោះ លោកស្រី Wang Yahui បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែល​បាន​អនុញ្ញាតឱ្យលោកស្រី និងសហការី បានមកស្វែងយល់អំពីសកម្មភាពមីននៅកម្ពុជា ក៏​ដូច​ស្វែង​យល់អំពីកិច្ចការមនុសធម៌ក្រោមអាណត្តិរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ការ​រួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ។

លោក​ស្រី Wang Yahui បានគូស​បញ្ជាក់​អំពី​សកម្ម​ភាព​នានា​របស់​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និ​ង​ការ​អភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុង​នោះ​ផ្តោត​សំខាន់​លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការ​ជួយ​គាំទ្រ​ដល់​សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។ មូលនិធិចិន​សម្រាប់​សន្តិភាព និង​ការ​អភិវឌ្ឍ​ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាន​និង​កំពុង​ជួយ​ដល់​សហគមន៍​ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។

តាង​នាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍​ចំពោះ​វត្ត​មានរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រម​ទាំង​បាន​កោត​សរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ​លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណា​ក្នុង​ជួយ​គាំទ្រ​ដល់​ជន​មាន​ពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅ​កម្ពុជា​។

ភាគីទាំងពីរ អាជ្ញាធរមីន និងមូលនិធិ CFPD បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុង​ដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សុខដុមរមនា៕ 

អត្ថបទដែលទាក់ទង

អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
2026/04/26 02:20:23 pm        1
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
2026/04/26 02:10:05 pm        1
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
2026/04/26 01:13:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី

2026/04/26 02:22:53 pm
​អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
2026/04/26 02:20:23 pm
​អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
2026/04/26 02:10:05 pm
​[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់
2026/04/26 01:59:26 pm
​អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់
2026/04/26 01:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am