សង្រ្កាន្តវត្តភ្នំ នឹងរៀបចំលេងល្បែងប្រជាប្រិយ ស្តង់ពិព័រណ៍ និង​ពិធី​សាសនា​សំខាន់ៗ​អបអរ​សាទរ​ឆ្នាំថ្មី

2022/04/08 06:43:14 pm        1.1 K

ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំ ខណៈពេលនេះ គឺកំពុងបន្តរៀបចំតុបតែងលម្អ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពរួចរាល់ សម្រាប់ផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្រាប់សង្រាន្តវត្តភ្នំនេះ គឺនឹងមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ការរៀបចំស្តង់ពិព័រណ៍ ក៏ដូចជាការរៀបចំពិធីសាសនាសំខាន់ៗផងដែរ។ នេះជាការលើកឡើងរបស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ។

គិតត្រឹមពេលនេះ សង្រាន្តវត្តភ្នំ គឺកំពុងបន្តការរៀបចំយ៉ាងសកម្ម ដើម្បីត្រៀម​ផ្ដល់​ការកម្សាន្ត​ជូន​ប្រជាពលរដ្ឋ។ សម្រាប់ការរៀបចំសង្រាន្តវត្តភ្នំនេះ ​គឺធ្វើឡើងក្នុងរយៈពេល ​៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ជាថ្ងៃចូលឆ្នាំផ្ទាល់តែម្ដង។

សម្រាប់ការរៀបចំនេះ លោក ជុំ វឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ លើកឡើងថា នឹងមានការរៀបចំជាការលេងល្បែងកម្សាន្តប្រជាប្រិយ ការរៀបចំស្តង់ពិព័រណ៍ និង​ការរៀបចំពិធីសាសនាសំខាន់ៗ​សម្រាប់ឱកាសចូលឆ្នាំខ្មែរទាំងបីថ្ងៃ។ ​ជាក់ស្ដែងខណៈពេលនេះ កិច្ចការមួយចំនួនបានរៀបចំរួចរាល់ ​ហើយក្រុមការងារនិងក្រុមជាង​ ក៏កំពុងមមាញឹកក្នុងការដំឡើង និងដឹក​ជញ្ជូន​សម្ភារៈចាំបាច់មកទីតាំងវត្តភ្នំផងដែរ។

ខណៈពេលកំពុងរៀបចំកម្មវិធីសង្រាន្តនេះ ក៏មានវត្តមានប្រជាពលរដ្ឋ ជាពិសេសយុវជនមួយចំនួន ចូលមកទស្សនាកម្សាន្តផងដែរ។ ពួកគាត់លើកឡើងថា ​ការរៀបចំកម្មវិធីសង្រាន្តវត្តភ្នំនេះ គឺជារឿង​ប្រសើរ ​ដែលអាចផ្ដល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែល ពុំបាន​ចាកចេញ​ពីរាជធានី​ភ្នំពេញ។​ ជាពិសេសគឺបង្ហាញដល់យុវជន ​ឱ្យស្វែងយល់កាន់តែច្រើនពី ​កម្មវិធីសាសនា​សំខាន់ៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ឆ្នាំ២០២២នេះជាឆ្នាំដំបូងដែលកម្ពុជា បានរៀបចំពិធីបុណ្យ ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោយ​ខកខាន​ការរៀបចំរយៈពេល ២ឆ្នាំ ​ដោយសារកូវីដ-១៩ ។ ​ ការសម្រេចរៀបចំនេះ ក៏ស្របពេល​ដែលកម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ​និងគ្រប់គ្រងការឆ្លងកូវីដ-១៩​បានល្អប្រសើរ ​ដោយការឆ្លងប្រចាំថ្ងៃ គឺស្ថិតក្នុងចំនួន​ ២ខ្ទង់ក្នុងមួយថ្ងៃប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm