ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ

2026/04/25 12:43:13 am        69

ព្រះមហាក្សត្រ Charles ទី៣ នឹងយាងទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមេសា ដោយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក ជុំវិញសង្គ្រាមអ៊ីរ៉ង់ និងស្រមោលវែងអន្លាយនៃនៃរឿងអាស្រូវ Epstein គំរាមកំហែងជ្រៀតជ្រែក ក្នុងព្រះរាជទស្សនកិច្ចដ៏សំខាន់នេះ។

ទាំងព្រះបរមរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ នឹងជាកិត្តិយសដល់ទំនាក់ទំនងប្រវត្តិសាស្ត្រ រវាងប្រទេសទាំង២ ខណៈសហរដ្ឋអាមេរិក កំពុងប្រារព្ធខួបឯករាជ្យលើកទី២៥០។

ព្រះរាជទស្សនកិច្ចរដ្ឋលើកដំបូងរបស់ស្ដេច Charles ក្នុងនាមជាព្រះមហាក្សត្រ បានកើតឡើងតាមការទូលសុំរបស់រដ្ឋាភិបាលអង់គ្លេស និងប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនឹងត្រូវយាងទៅជាមួយម្ចាស់ក្សត្រី Camilla។ នេះបើយោងតាមព្រះបរមរាជវាំង។

តែយ៉ាងណាក្ដី ខណៈដែលសង្គ្រាមរបស់មេដឹកនាំអាមេរិកជាមួយអ៊ីរ៉ង់ បានជំរុញឲ្យមានភាពរកាំរកូសដ៏កម្រ រវាងទីក្រុងឡុងដ្រ៍ និងវ៉ាស៊ីនតោន វាបានបង្កើតភាពចម្រូងចម្រាសយ៉ាងច្រើន។ លោក Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ម្តងហើយម្តងទៀត ចំពោះការប្រឆាំងសង្គ្រាមរបស់លោក រួមជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍ និងថាមពលរបស់រដ្ឋាភិបាលរបស់លោក។

មេដឹកនាំអាមេរិករូបនេះ ក៏បានចំអកឲ្យស្ថានភាពកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសផងដែរ ដែលព្រះមហាក្សត្រមានព្រះរាជាតួនាទីជាអគ្គមេបញ្ជាការផងដែរ។ ជាការតបតវិញ លោក Starmer បានបង្កើនការរិះគន់ជាសាធារណៈរបស់លោក ចំពោះសង្គ្រាម ខណៈពេលដែលសង្កត់ធ្ងន់លើវិសាលភាព និងជម្រៅនៃទំនាក់ទំនង រវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងការការពារព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm