អ្នកការទូតជាន់ខ្ពស់ EU៖ កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ គួរតែរួមបញ្ចូលអ្នកជំនាញនុយក្លេអ៊ែរ

2026/04/25 01:44:06 am        60

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា ការចរចា ដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងប្រឈមនឹងហានិភ័យនៃការបង្កើតកិច្ចព្រមព្រៀង «ខ្សោយ» ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាងកតិកាសញ្ញាដែលបានធ្វើឡើងកាលពី ១ទសវត្សរ៍មុន។

នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់មេដឹកនាំ EU នៅប្រទេសស៊ីប លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើការចរចា គឺពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ហើយគ្មានអ្នកជំនាញនុយក្លេអ៊ែរ នៅជុំវិញតុពិភាក្សាទេនោះ យើងនឹងបញ្ចប់ដោយកិច្ចព្រមព្រៀងដែលខ្សោយជាង JCPOA»។

កិច្ចព្រមព្រៀអង JCPOA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោង) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋបាលរបស់លោក Barak Obama ក្នុងឆ្នាំ២០១៥ បានចំណាយពេល ២ឆ្នាំ ដើម្បីចរចា ហើយមានពាក់ព័ន្ធនឹងអ្នកឯកទេសប្រហែល ២០០នាក់ ដែលរួមមានទាំងផ្នែករូបវិទ្យានុយក្លេអ៊ែរ ទណ្ឌកម្ម ហិរញ្ញវត្ថុ និងច្បាប់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨។ សប្តាហ៍នេះលោក បានសន្យាថា នឹងបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ «កាន់តែប្រសើរជាងមុន»។

តែយ៉ាងណាក្ដី លោកស្រី Kallas បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកចរចាមិនដោះស្រាយ «កម្មវិធីមីស៊ីល ការគាំទ្រសង្គ្រាមតំណាងរបស់ពួកគេ ក៏ដូចជាសកម្មភាពកូនកាត់ និងតាមប្រព័ន្ធអ៊ីនធឺណិត នៅអឺរ៉ុប» របស់អ៊ីរ៉ង់ទេ នោះ វាមានលទ្ធភាព «ដែលយើងនឹងបញ្ចប់ដោយមានប្រទេសអ៊ីរ៉ង់មួយកាន់តែគ្រោះថ្នាក់ជាងមុន»។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេ នៅថ្ងៃសុក្រនេះ បណ្ដាមេដឹកនាំ EU បានអំពាវនាវឲ្យមានដំណោះស្រាយរយៈពេលវែង ចំពោះសង្គ្រាមអ៊ីរ៉ង់ មុនពេលពិភាក្សាជាមួយមន្ត្រី និងមេដឹកនាំ ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm