រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច

2026/04/25 06:04:41 pm        424

រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីប្រើធ្យូងថ្ម និងប្រេង ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ ជួយទប់លំនឹងការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច និងជីវភាព ប្រជាជនកម្ពុជា។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងអំពីការជួយជ្រោមជ្រែងលើវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាល នៅក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ នៅក្នុងការអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមួយកន្លែង នៅខេត្តកំពង់ធំ ថា ជុំវិញការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មិនថាវិស័យឧស្សាហកម្ម លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម និងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ រថយន្តអគ្គិសនី គឺគ្មានរងផលប៉ះពាល់នោះទេ ទាំងបរិមាណនៃការផ្គត់ផ្គត់អគ្គិសនី និងថ្លៃអគ្គិសនី ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើង ថ្លៃនេះ។

ឯកឧត្តម បន្ថែមថា បញ្ហានេះដែលមិនរងការប៉ះពាល់នេះ ដោយសាររាជរដ្ឋាភិបាលមានអគ្គិសនីកម្ពុជាដែលាបង្អែក និងថាម- ពលភាគច្រើនបានយកចេញពីប្រភពនៅក្នុងប្រទេស។ ឯកឧត្តមបន្តថា ចំពោះការមិនឡើងថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម កសិកម្ម លំនៅឋាន ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូននេះជាដើម ដោយរាជរដ្ឋាភិបាលបានចេញជួសអំពីការប៉ះពាល់ខ្លះៗ នៅក្នុងកំឡុងពេល ប្រេងឥន្ធនៈឡើងថ្លៃ ដែលការជួយជ្រោមជ្រែងនេះមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ ពាន់មេហ្កាវ៉ាត់ ក្នុងនោះថាមពលស្អាតមានចំនួន ប្រមាណជាង ៦៣% ដោយបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។ បញ្ហានេះបើតាមផែនការ កម្ពុជានឹងជំរុញថាមពលស្អាតយ៉ាងតិចដល់ ៧០% នៅត្រឹមឆ្នាំ២០៣០។ ចំណែកបណ្តាញបញ្ជូនអគ្គិសនី វិញ, គិតត្រឹមចុងឆ្នាំ២០២៥ បានកើនដល់ជាង ៤ ពាន់គីឡូម៉ែត្រ និងមានអនុស្ថានីយកើនដល់ ៧៥ (កើនចំនួន៥អនុស្ថានីយ) និង បច្ចុប្បន្នមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ អាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ទាំងចំនួន២៥ដោយផ្ទាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm