រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ

2026/04/25 06:46:05 pm        85

នៅមូលដ្ឋានយោធាប្រទេសរ៉ូម៉ានី មន្ត្រីជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងក្រុមហ៊ុនកិច្ចសន្យាការពារជាតិ បានសម្លឹងមើលទៅលើអាកាស ខណៈប្រព័ន្ធប្រឆាំងយានដ្រូនដែលផលិតដោយអាមេរិក កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ មុនពេលកងទ័ពរ៉ូម៉ានី ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះ។ រ៉ូម៉ានី ជារដ្ឋរបស់សហភាពអឺរ៉ុប និងណាតូ មានព្រំដែនគោករួមប្រវែង៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភលើដែនអាកាសរបស់ខ្លួន និងមានបំណែកធ្លាក់ចូលទឹកដីនេះម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមវាយប្រហារលើកំពង់ផែអ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែមេសានេះ ទីបញ្ជាការសម្ព័ន្ធមិត្តរបស់ណាតូ និងក្រសួងការពារជាតិរ៉ូម៉ានី បានសាកល្បងដំណោះស្រាយការពារដែនអាកាសថ្មីពីក្រុមហ៊ុនកិច្ចសន្យាឯកជន ជាការធ្វើតេស្តជាបន្តបន្ទាប់ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តកាន់តែទូលំទូលាយ ដើម្បីកសាងការការពាររួមគ្នាប្រឆាំងការវាយប្រហារដោយយានដ្រូន។ នៅតំបន់ Capu Midia អ្នកសង្កេតការណ៍អឺរ៉ុប អ្នកជំនាញយានដ្រូនអ៊ុយក្រែន មន្ត្រីណាតូ និងរ៉ូម៉ានី បានសាកល្បងយានដ្រូនស្ទាក់ចាប់ សាកល្បងរ៉ាដា ឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រឆាំងការក្លែងបន្លំ និងឧបករណ៍បង្អាក់បរព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទពីក្រុមហ៊ុនឯកជនជាច្រើនក្រុមហ៊ុន។


ក្នុងចំណោមនោះមាន Merops ដែលជាប្រព័ន្ធប្រឆាំងយានដ្រូនមានតម្លៃទាប ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Project Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្រដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ដែលប្រទេសរ៉ូម៉ានី បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន។ ការការពារដែនអាកាសរបស់ប្រទេសរ៉ូម៉ានី បច្ចុប្បន្នរួមមានយន្តហោះចម្បាំង F-16 ប្រព័ន្ធប៉ាទ្រីយ៉ូត( Patriot) ជើងទម្របាញ់រ៉ូកែត HIMARS របស់ក្រុមហ៊ុន Lockheed Martin មីស៊ីលChiron បាញ់ពីលើដីទៅអាកាសរយៈចម្ងាយជិតរបស់កូរ៉េខាងត្បូង និងកាំភ្លើងធំប្រឆាំងយន្តហោះ Gepard របស់ប្រទេសអាល្លឺម៉ង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm