យោធាអាមេរិក៖ ខ្លួនបានវាយប្រហារនាវា នៅភាគខាងកើតប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់

2026/04/25 08:26:19 pm        88


យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនបានវាយប្រហារនាវា ១គ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់ ដែលនេះគឺជាការវាយប្រហារចុងក្រោយបំផុត ជាអ្វីដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ» និងត្រូវបានពិពណ៌នាដោយទីក្រុងវ៉ាស៊ីនតោនថា ជាការផ្តោតលើ «ភេរវករគ្រឿងញៀន»។

ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានចោទប្រកាន់ថា នាវាដែលវាយប្រហារនៅថ្ងៃសុក្រនោះ ត្រូវបានដំណើរការដោយ «ក្រុមដែលត្រូវបានចាត់ទុកជាអង្គការភេរវករ» តែមិនបានបង្ហាញអត្តសញ្ញាណឡើយ។ ទីបញ្ជាការនេះបានបន្ថែមថា គ្មានកងកម្លាំងយោធាអាមេរិកណាម្នាក់រងរបួសនោះទេ ខណៈបានពិពណ៌នាអំពីអ្នកដែលត្រូវបានសម្លាប់ថា ជា «ភេរវករគ្រឿងញៀនជាបុរស» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានឲ្យដឹងនៅលើបណ្ដាញ X ថា៖ «ព័ត៌មានស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ថា នាវាកំពុងធ្វើដំណើរតាមផ្លូវដែលគេថា ជាផ្លូវជួញដូរគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរគ្រឿងញៀន»។

វីដេអូឃ្លីបរយៈពេល ១៦វិនាទីដែលបញ្ចេញដោយទីបញ្ជាការភាគខាងត្បូង បានបង្ហាញពីនាវា ១គ្រឿង កំពុងត្រូវបានវាយប្រហារនៅក្នុងដែនទឹកនោះ។ យោធាអាមេរិកបានធ្វើការវាយប្រហារបែបនេះជាច្រើនលើក នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm