កោះកុង៖ ទីវត្តអារាមប្រមាណ៥វត្តនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានកំពុងរៀបចំតុបតែងលម្អសោភ័ណ្ឌភាព និងហាត់សាកការលេងល្បែងប្រជាបិយខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នាពេលខាងមុខនេះ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ការដែលលោកសហការជាមួយព្រះសង្ឃ អាជ្ញាធរភូមិឃុំ មន្រ្តីរាជការ កងកម្លាំងប្រដាប់ និងក្រុមយុវជនស្ម័គ្រចិត្តផ្តោតយកចិត្តទុកខ្ពស់រៀបចំទីតាំងប្រជុំតន្រ្តី លេងល្បែងប្រជាបិយ កន្លែងថតរូបអនុស្សាវរីយ៍អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កបរិយាកាសកាន់តែរីករាយបន្ថែមទៀត ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យពិធីបុណ្យនេះឡើងវិញ។ (អត្តបទៈ ឈឹម មករា)




