អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ព្យួរ​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​

2022/04/08 08:00:47 pm        990

​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​ពិភពលោក ​ជុំវិញ​ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិ​គួរ​ឱ្យ​រន្ធត់​ ធ្វើ​ឡើង​ដោយ​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​សហរដ្ឋអាមេរិក​ និង​អ៊ុយ​ក្រែ​ន​បាន​ចាត់​ទុក​ដូចគ្នា​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ការបោះឆ្នោត​ទទួល​បាន​សំឡេង ៩៣​ទល់នឹង២៤​ ជាមួយ​នឹង ៥៨​អនុប្បវាទ ទាប​ជាង​ការបោះឆ្នោតលើ​សេចក្តី​សម្រេច​ចំនួន២ ​ដែល​សភា​បាន​អនុម័ត​កាលពី​ខែ​មុន ​ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​នៅ​អ៊ុយ​ក្រែ​ន ការ​ដកទ័ព​រុស្ស៊ី​ទាំងអស់ និង​ការ​ការពារ​ជន​ស៊ីវិល​។ សេចក្តី​សម្រេច​ទាំង​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​យ៉ាងហោចណាស់​ចំនួន ១៤០​។ ​ប្រទេស​រុស្ស៊ី​គឺជា​ប្រទេស​ទី​២ ​ដែល​សិទ្ធិ​សមាជិកភាព​របស់​ខ្លួន​ត្រូវ​បាន​ដក​ហូត ​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៦​។ កាលពី​ឆ្នាំ២០១១ សភា​បាន​ព្យួរ​ប្រទេស​លី​ប៊ី ខណៈ​មាន​ចលា​ចល​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ ដែល​បាន​ផ្ដួល​រំលំ​មេដឹកនាំ​យូរ​អង្វែង​លោក Moammar Gadhafi។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​អាសនៈ​របស់​ខ្លួន​ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​មាន​សមាជិក​ចំនួន ៤៧រូបបន្ទាប់ពី​មាន​វីដេអូ និង​រូបភាព​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Bucha រាយប៉ាយ​ដោយ​សាកសព​ដែល​ទំនង​ជា​ជន​ស៊ីវិល បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​ដកថយ​។ ​ការ​ស្លាប់​ជន​ស៊ីវិល​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជាស​កល និង​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​​រុស្ស៊ី ដែល​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​កងទ័ព​របស់​ខ្លួន​មិន​ទទួល​ខុសត្រូវ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm