សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2026/04/26 11:56:19 pm        152

លោក រស់ ចំណាន ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពិសេសមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

លោក រស់ ចំណាន បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ។

លោកបានបន្តទៀតថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង ៧០នាក់ ក្នុងការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ៖

- ឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ ជាទស្សនវិជ្ជានៃការបង្រួបបង្រួមដែលផ្ដល់នូវការទុកចិត្ត និងសុវត្ថិភាពសម្រាប់ខ្មែរគ្រប់រូប។

- ជំនឿជាក់លើការអភិវឌ្ឍពិតប្រាកដ ជាការមើលឃើញជាក់ស្តែងនូវសមិទ្ធផលរីកដុះដាលពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

- ឆន្ទៈមនសិការស្នេហាជាតិ ជាបំណងប្រាថ្នាចង់ឃើញមាតុភូមិមានសុខសន្តិភាពយូរអង្វែង និងការរីកចម្រើនឥតឈប់ឈរ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។"ការមករួមរស់ក្រោមដំបូលតែមួយនៃគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសយកការបង្រួបបង្រួមជាតិ ជាជាងការបែកបាក់ និងការរើសយកការស្ថាបនា ជាជាងការបំផ្លិចបំផ្លាញ។"

សកម្មភាពនេះ គឺជាសារដាស់តឿនដល់បងប្អូនខ្មែរគ្រប់ទិសទីថា “ឈប់ជឿការញុះញង់ ដើម្បីរួមគ្នាកសាងមាតុភូមិកម្ពុជា”។ យើងរួមគ្នាខ្ពស់មុខមាត់តែមួយ ក្នុងនាមជាខ្មែរតែមួយ ដើម្បីបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា។

សន្តិភាពនាំមកនូវការអភិវឌ្ឍ! ការជឿជាក់នាំមកនូវភាពជោគជ័យ។

គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៧០នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន

- ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ៥៨នាក់

- ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ១២នាក់ ។

ព្រមទាំងមានការចូលរួមពីអាជ្ញាធរ លោកស្រី តាត់ គីមសុខ ក្រុមបឹក្សាឃុំ លោក សៀក ចយ អនុភូមិ ផងដែរ។

ពិធីនេះផងដែល ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជន្មាយុយឺនយូរ

គោរពជូន សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន។

ក្នុងឱកាសនោះដែរ ដោយសង្កេតឃើញនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារកន្លងមក លោក រស់ ចំណាន បានឧបត្ថម្ភនូវម៉ូតូចំនួន ១គ្រឿង វិទ្យុទាក់ទងចំនួន ៤គ្រឿង ព្រមទាំងថវិកាមួយចំនួន ជូនដល់ក្រុមការងារ ដើម្បីសម្រួលដល់ការទំនាក់ទំនង និងជាមធ្យោបាយធ្វើដំណើរ ក្នុងគោលបំណងជំរុញការអនុវត្តផែនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។

ជាចុងបញ្ចប់ លោក រស់ ចំណាន ថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍន៍សង្គម កម្ពុជាយើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm