ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច

2026/04/27 10:36:14 am        82

ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។

បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា ។ យ៉ាងណារាល់ការប្រកួត ក្រុមខ្លួនតែងលេងដោយការគោរព ជាមួយការប្រុងប្រយ័ត្នជានិច្ច ដើម្បីទទួលបានជ័យជម្នះ និងឈានទៅវគ្គបន្ដ។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៣ នៃវគ្គ Regular Season ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលនេះ គេឃើញក្រុមមួយចំនួន បានកក់កៅអីវគ្គបន្ដជាបណ្ដើរ ជាក់ស្ដែងក្រុមខ្លាំង Pro Esports ដែលឈ្នះ ៦ប្រកួតជាប់គ្នា បានកក់កៅអី Play-Off មុនគេ គ្រាដែលក្រុមជើងឯកឆ្នាំចាស់ CFU Gaming កំពុងឈរលេខ៣ ជាមួយកំណត់ត្រាប្រកួត ៦លើកឈ្នះ ៤ និងចាញ់ ២ ក្រោមក្រុម Valhalla ដែលប្រកួត ៥លើកឈ្នះ ៤ និងចាញ់ ១។ យ៉ាងណាក្រុមនីមួយៗ ក្រុមខ្លះសល់ ៣ប្រកួត ហើយក្រុមខ្លះសល់ ៤ប្រកួតក្នុងដៃ ដែលកំពុងប្រកួតប្រជែងជុំបន្ដផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា
2026/04/27 12:02:57 pm        1
លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់
2026/04/27 11:52:17 am        1
Alex Marquez ឈ្នះការប្រណាំង MotoGP នៅអេស្ប៉ាញ ខណៈបងប្រុស Marc Marquez មិនអាចបញ្ចប់ទី
2026/04/27 11:31:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម

2026/04/27 12:43:44 pm
​ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង
2026/04/27 12:41:55 pm
​លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ
2026/04/27 12:29:12 pm
​គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
2026/04/27 12:25:27 pm
​ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl
2026/04/27 12:23:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am